ចាប់ខ្លួនបានហើយជនសង្ស័យដែលបានកាប់សម្លាប់បងថ្លៃស្រីនៅខណ្ឌដង្កោ

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានកា.ប់ស.ម្លា.ប់ បងថ្លៃស្រីបណ្តាលឲ្យស្លា.ប់ នៅខណ្ឌដង្កោ កាលពីវេលាម៉ោង ២០,៣០ នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ 

 ករណីឃា.តកម្មខាងលើបានកើតឡើង នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

  ជនរងគ្រោះឈ្មោះ វ៉ា ស្រីនិច ភេទស្រី អាយុប្រហែល ៣០ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

    ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លជនសង្ស័យឈ្មោះ ចិន ចាន់ចំណាប់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ ហើយត្រូវជាប្អូនថ្លៃជនរងគ្រោះ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង ២១:៥៥នាទី ថ្ងៃខែឆ្នាំដដែល។

 ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានដឹកកូនស្រីចេញពីបុរីមកផ្ទះ ពេលមកដល់ផ្ទះជនរងគ្រោះបានឱ្យកូនទៅម្ដាយក្មេក ហើយក៏ដើរចូលទៅក្នុងបន្ទប់របស់ខ្លួននៅជាន់ទី១។ ភ្លាមៗនោះក៏ស្រាប់តែជនសង្ស័យដែលត្រូវជាប្អូនថ្លៃឈ្មោះ ចិន ចាន់ចំណាប់ ដែលកំពុងតែនៅក្នុងផ្ទះ បានកាន់កាំបិតប៉័ងតោចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ ហើយបិទទ្វារ និងបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ក្រោយមកជនសង្ស័យក៏បានរត់គេចខ្លួនបាត់។

  តាមការបំភ្លឺពីម្ដាយបង្កើតរបស់ជនសង្ស័យបញ្ជាក់ថា ជនសង្ស័យបានធ្លាប់យកទៅដាក់មណ្ឌលបន្សាបគ្រឿងញៀនបីដងរួចមកហើយ។បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកសាកសួរតាមនីតិវិធី៕

Written by 

Related posts

Leave a Comment