នៅវេលាម៉ោង ៣:០០នាទីរសៀលនេះ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងជួបតតាំងជាមួយក្រុមនារីទីម័រខាងកើត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន AFF Women’s Cup 2024 នាកីឡដ្ឋាន New Laos National Stadium ប្រទេសឡាវ។
លោក ឃួន ឡាបូរ៉ាវី គ្រូបង្វឹកក្រុមនារីកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ចំពោះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តនេះថា យើងទាំងអសើគ្នា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងជាពិសេសកីឡាការិនីរបស់យើងពួកគាត់បានបង្កើតប្រវត្តិសាស្រ្តថ្មីមួយតៀតសម្រាប់បាល់ទាត់កម្ពុជា ហើយក្រុមទាំងមូលបានដាក់គោលដៅហើយថានឹងយកពានរង្វាន់មួយនេះ។ ពួកយើងនឹងធ្វើឲ្យបានល្អក្នុងការប្រកួតនេះ ហើយយើងសង្ឃឹមថាអ្នកគាំទ្រនឹងគាំទ្រ លើកទឆកចិត្តពួកយើងបន្ថែមទៀត៕