លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានពណ៌នាសមិទ្ធិផលនៃរដ្ឋបាលរបស់លោក ថាជាប្រវត្តិសាស្ត្រ បន្ទាប់ពីការចូលកាន់តំណែងរយៈពេល ១០០ ថ្ងៃ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social លោក ត្រាំ បានសរសេរថា ឥឡូវនេះយើងបានផ្តួលកំណត់ត្រាទាំងអស់ដែលកំណត់ដោយរដ្ឋបាលពីមុនហើយនឹងបន្តធ្វើការយ៉ាងលំបាកដើម្បីរកអ្នកស្នេហាជាតិដែលមានសមត្ថភាព និងឧស្សាហ៍ព្យាយាមបំផុត ដែលនឹងជួយយើងឱ្យឈានទៅរកយុគសម័យមាសរបស់ប្រទេសយើង។
យោងតាមការស្ទង់មតិដែលធ្វើឡើង នៅថ្ងៃទី ១៧-២១ ខែមេសា ដោយមជ្ឈមណ្ឌលស្រាវជ្រាវ NORC សម្រាប់សារព័ត៌មាន Associated Press បានបង្ហាញថា ជនជាតិអាមេរិក ស្ទើរតែទាំងអស់ គាំទ្រខ្លាំងលើសកម្មភាពរបស់លោក ត្រាំ ក្នុងរយៈពេល ១០០ ថ្ងៃ កន្លងមកនេះ ៕

ដោយ៖ ពេជ្រ