ខ្សែការពារឆ្នើម Liverpool រូបនេះយល់ព្រមលើលក្ខខណ្ឌទុកមុន ក្នុងការផ្លាស់ទៅ Real

យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ខ្សែការពារ Trent Alexander-Arnold  របស់ Liverpool បានយល់ព្រមលើលក្ខខណ្ឌទុកមុន ក្នុងការផ្លាស់ទៅ  Real Madrid ហើយ។

កុងត្រារបស់ Arnold ជាមួយក្រុម Liverpool នឹងអស់សុពុលភាពត្រឹមថ្ងៃទី៣០ខែមិថុនាខាងមុខនេះ ខណៈ លោក Arne Slot បានព្យាយាមបញ្ចុះបញ្ចូលកីឡាករសញ្ជាតិអង់គ្លេសរូបនេះឲ្យស្នាក់នៅទឹកដី Anfield ដោយផ្ដល់ជូនកុងត្រាថ្មីតែ Arnold ហាក់មិនចង់បន្តកុងត្រាឡើយ។

យ៉ាងណាមិញតាមការចុះខាងលើថា Trent Alexander-Arnold នឹងចូលរួមជាមួយ Real Madrid ដោយគ្មានតម្លៃខ្លួន ខណៈដែលក្លិបក៏បានត្រៀមនឹងស្វាគមន៍រូបគេដែរ ព្រោះលោក Florentino Perez បានបញ្ជាក់ហើយថា Real Madrid នឹងទិញខ្សែការពារបន្ថែម៕

Written by 

Related posts

Leave a Comment