ប្រធានាធិបតី​អ៊ីរ៉ង់​ មិន​បានប្រើពាក្យ​រិះគន់​អាមេរិកដូចមុនទេ ​ក្នុង​សុន្ទរកថា​ព្យុហយាត្រា​យោធា​

ប្រទេសអ៊ីរ៉ង់បានធ្វើព្យុហយាត្រាយោធានៅក្នុងរដ្ឋធានី Tehran កាលពីថ្ងៃសុក្រម្សិលមិញ ដើម្បីរំលឹកដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។

ប្រធានាធិបតីអ៊ីរ៉ង់ជាធម្មតារិះគន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅក្នុងសុន្ទរកថារបស់ពួកគេ ប៉ុន្តែនៅក្នុងសុន្ទរកថាក្នុងថ្ងៃព្យុះហយាត្រានោះ មិនមានឃ្លាណាមួយដែលអ៊ីរ៉ង់រិះគន់អាមេរិកនោះទេ។

 ប្រធានាធិបតី Masoud Pezeshkian បាននិយាយថា កងកម្លាំងអ៊ីរ៉ង់មានភាពក្លាហាន និងមិនអនុញ្ញាតឱ្យសត្រូវចូលប្រទេសបានដោយងាយៗនោះទ្បើយ។ លោក​បាន​បន្ថែម​ថា លោក​មាន​មោទនភាព​ខ្លាំងណាស់ដែល​ពេលនេះ​យោធា​របស់​ប្រទេស​លោក​បាន​រីកចម្រើន​ក្នុង​ការ​ផលិត​ឧបករណ៍​ចាំបាច់​ទាំងអស់​ដោយ​ខ្លួន​ឯង។

 សូមជម្រាបថា ក្បួនដង្ហែមានបំពាក់កាំជ្រួច យន្តហោះគ្មានមនុស្សបើក និងរថក្រោះ។

 មន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានពិភាក្សាគ្នាអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន។  ភាគី​ទាំង​ពីរ​បាន​ពណ៌នា​កិច្ច​ប្រជុំ​នេះ​ថា​មាន​លក្ខណៈ​ស្ថាបនា។ ការ​ចរចា​ជុំ​ទី​ពីរ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍នេះបន្តទៀត។

ក្រុមអ្នកសង្កេតការណ៍បាននិយាយថា លោក Pezeshkianប្រហែលជាបានជៀសវាងការបង្កហេតុដល់ទីក្រុងវ៉ាស៊ីនតោន មុនពេលកិច្ចចរចានាពេលខាងមុខ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment