រុស្ស៊ី- អាមេរិក នឹងបើកកិច្ចចរចាម្តងទៀតនៅទីក្រុងអ៊ីស្តង់ប៊ុល នាថ្ងៃនេះ

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានបញ្ជាក់ថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកនឹងបើកកិច្ចចរចាថ្មីមួយស្តីពីប្រតិបត្តិការស្ថានទូតទ្វេភាគីនៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី ១០ ខែមេសានេះ។

អ្នកការទូតរុស្ស៊ីបានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយដោយលោកស្រីបានបញ្ជាក់ថា ទាក់ទងនឹងកិច្ចចរចាជុំទីពីររវាងរុស្ស៊ី និងសហរដ្ឋអាមេរិកស្តីពីការធ្វើឱ្យប្រតិបត្តិការស្ថានទូតទ្វេភាគីមានលក្ខណៈធម្មតា ទ្បើងវិញនោះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមេសានេះ ខណដែលកិច្ចប្រជុំនឹងធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល។

 លោកស្រីបន្ថែមថា គណៈប្រតិភូរុស្ស៊ីនឹងដឹកនាំដោយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកលោក Alexander Darchiyev និងជំនួយការរដ្ឋមន្ត្រីការបរទេស។ ចំណែកអាមេរិកដឹកនាំដោយលោក Sonata Coulter។

 លោកស្រី Zakharova បានបន្ថែមថា អ្នកការទូតជាន់ខ្ពស់របស់ប្រទេសទាំងពីរនឹងចូលរួមក្នុងកិច្ចប្រជុំនេះ។ លោក​ស្រីក៏​បាន​កត់​សម្គាល់ដែរ​ថាការងារ​លម្អិត​ដែល​កំពុង​បន្ត​ឆ្ពោះ​ទៅ​រក​ការ​លុប​បំបាត់​ឧបសគ្គ​ជា​ច្រើន រួម​ទាំង​បច្ចេកទេស ដែល​រារាំង​ដល់​សកម្មភាព​របស់​មន្ត្រី​ការទូត​ក្នុង​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​បាន​បន្តពិភាក្សា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment