សម្តេច ហ៊ុន សែន បង្ហាញរូបថតចាស់ៗនាទសវត្ស ១៩៨០ អំទ្បុងពេលដឹកនាំប្រទេសក្នុងសភាពការណ៍ចល័តមានសន្តិភាពផង និងសង្រ្គាមផង

សម្តេចតេជោ ហ៊ុន សែន លើបណ្តាញសង្គមផ្លូវការ បានបង្ហាញរូបថតចាស់ៗនាទសវត្ស១៩៨០ គ្រាដែលសម្តេចដឹកនាំប្រទេសក្នុងសភាពការណ៍ចល័តមានសន្តិភាពផង និងសង្គ្រាមផង ដោយភ្ជាប់នឹងសំណេរមានខ្លឹមសារថា “ ឃើញរូបថតចាស់ៗនាទសវត្សរ៍១៩៨០ធ្វើឱ្យនឹកឃើញដល់ការដឹកនាំប្រទេសក្នុងសភាពការណ៍ចល័តមានសន្តិភាពផងនិងមានសង្រ្គាមផង។វាយផងចរចាផង អភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែលប្រើពេលជាងពាក់កណ្តាលជីវិតទើបរកសន្តិភាពនិងមានការអភិវឌ្ឍដូចសព្វថ្ងៃបាន”។

សម្តេចបានបញ្ជាក់ថា “រូបថត៤សន្លឹកនេះ៣សន្លឹកដើរចូលសភានិងប្រជុំសភានិង១សន្លឹកប្រជុំរកដំណោះស្រាយសន្តិភាពដែលពេលនោះទើបមានអាយុជាង៣០ឆ្នាំ”៕

Written by 

Related posts

Leave a Comment