​គ្រូអារូបា ​និងកីឡាករ សម្ដែងក្ដីរីករាយដូចគ្នា​ សម្រាប់ការមកប្រកួតមិត្តភាពអន្ដរជាតិនៅកម្ពុជា

មុនប៉ះក្លិបបាល់ទាត់វិសាខា ល្ងាចនេះ លោក Marvic Bermudez គ្រូបង្វឹកក្រុមជម្រើសជាតិអារូបា និងកីឡាករ Matthew Lentink បានសម្ដែងក្ដីរីករាយដូចគ្នា សម្រាប់ការមកប្រកួតមិត្តភាពអន្ដរជាតិនៅកម្ពុជា ពិសេសការជួបក្រុមវិសាខា ដែលជាការត្រៀមមួយដ៏ល្អសម្រាប់ក្រុមខ្លួន ត្រៀមជួបក្រុមជម្រើសជាតិកម្ពុជា នាពេលខាងមុខ ។ លោកថា វិសាខា មានកីឡាករល្អៗ និងមានហេដ្ឋារចនាសម្ព័ន្ធល្អ ។ ដូច្នេះលោកសង្ឃឹមថា នឹងតទួលបានបទពិសោធន៍ដ៏ល្អពីការប្រកួតមិត្តភាពអន្ដរជាតិ នៅកីឡដ្ឋានស្ដង់ដារ ​ ។

ក្រុមជម្រើសជាតិអារូបា និងជួយក្រុមបាល់ទាត់ វិសាខា ​ នៅកីឡដ្ឋានព្រីនស៍ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២២ ខែមីនានេះ ។ ជំនួបមិត្តភាពអន្ដរជាតិនេះ ធ្វើឡើង ៣ថ្ងៃមុន ក្រុមអារូបា ត្រូវជួបក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបមិត្តភាពអន្ដរជាតិកំឡុងថ្ងៃ FIFA Day នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ៕

Written by 

Related posts

Leave a Comment