ក្រុមជម្រើសជាតិជប៉ុន ក្លាយជាក្រុមទ្វីបអាស៊ីដំបូងគេ ដែលកក់កៅអីទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup 2026 ក្រោយយកឈ្នះការប្រកួតលើបារែន លទ្ធផល ២-០ វគ្គជម្រុះជុំទី៣ ទ្វីបអាស៊ី ក្នុងពូល C កាលពីយប់មិញ។ ពីរគ្រាប់របស់ជប៉ុនកើតឡើងដោយកីឡាករ Daichi Kamadaនាទីទី៦៦ និងកីឡាករ Takefusa Kuboនាទីទី៨៧។
លទ្ធផលនេះធ្វើឲ្យជប៉ុន កក់កៅអីទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup 2026 មុនគេ ក្នុងទ្វីបអាស៊ី ឆ្លងកាត់ការប្រកួតចំនួន ៧លើក នៅពូល C ឈ្នះ ៦លើក និងស្មើ ១លើក រកបានចំនួន ១៩ពិន្ទុ ខណៈនៅសេសសល់ការប្រកួត។ សូមជម្រាបថាព្រឹត្តិការណ៍ FIFA World Cup 2026 នឹងរៀបចំឡើងនៅប្រទេសអាម៉េរិក កាណាដា និងម៉ិកស៊ិក៕
