​អ្នកគាំទ្រ Man Utd  ខកចិត្ត ដោយសារការកើនឡើងតម្លៃសំបុត្រ

ក្រុមបិសាចក្រហម កាលពីថ្ងៃចន្ទបានប្រកាសពីការកើនឡើងតម្លៃសំបុត្រប្រហែល ៥% ក្នុងរយៈពេល ៣រដូវកាលចុងក្រោយជាប់ៗគ្នា ​ក្រោមហេតុផល ក្លិបជួបប្រទះវិបត្តិហិរញ្ញវត្ថុ។

ជុំវិញបញ្ហានេះក្រុមអ្នកគាំទ្រ Man​ U​t​d បានបង្ហាញការខកចិត្ត ចំពោះតម្លៃសំបុត្រ​ដែលពុំមានដំណោះស្រាយ ។ តំណាងក្រុមអ្នកគាំទ្រ​ (MUST) បានឱ្យដឹងថា «ការដំឡើងថ្លៃសំបុត្រចូលទស្សនានេះ តិចជាងការព្រួយបារម្ភជាច្រើន នៅពេលតម្លៃសំបុត្រសម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ ក៏ត្រូវបានបង្កកផងដែរ»។

MUST បានបញ្ជាក់ថា ទាំងនេះគឺបានធ្វើឱ្យអ្នកគាំទ្រមានការខកចិត្តជាខ្លាំង ដោយសារក្លិបនៅតែបន្តព្រងើយកន្តើយ ចំពោះតម្លៃសំបុត្រ ចេះតែឡើងថ្លៃឥតឈប់បែបនេះ៕

Written by 

Related posts

Leave a Comment