បេសកជនអាមេរិក ថាអឺរ៉ុប មិនមែនអត់ប្រយោជន៍ក្នុងដំណោះស្រាយអ៊ុយក្រែនទេ

បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Steve Witkoff បានប្រាប់ឲ្យដឹងថា  សហរដ្ឋអាមេរិក រក្សាទំនាក់ទំនងជាអចិន្ត្រៃយ៍ជាមួយចក្រភពអង់គ្លេស ន័រវែស បារាំង ហ្វាំងឡង់ និងរដ្ឋអឺរ៉ុបផ្សេងទៀត ទាក់ទងនឹងដំណោះស្រាយជម្លោះអ៊ុយក្រែន ។

លោក​ បន្ត​ថា​ យើង​កំពុង​ពិភាក្សា​ជាមួយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ​ដែល​រួម​មាន​ប្រទេស​បារាំង អង់គ្លេស ន័រវែស ហ្វាំងឡង់ និង​ប្រទេស​ផ្សេង​ទៀត​។

កាលពីចុងសប្តាហ៍មុន អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជួបពិភាក្សាជាមួយលោក Witkoff ។

អ្នកនាំពាក្យវិមានក្រឹមឡាំង មិនបញ្ជាក់អំពីថាតើជំនួបនោះពិភាក្សាលើប្រធានបទអ្វីនោះទេ។ ជំនួបនេះ ត្រូវបានគេរំពឹងថា ស្វែងរកសន្តិភាព សម្រាប់ជម្លោះនៅអ៊ុយក្រែន ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានអះអាងថា  បន្ទាប់ពី លោក Witkoff ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ មន្ត្រីនៅទីក្រុងវ៉ាស៊ីនតោននឹងវាយតម្លៃឱ្យបានហ្មត់ចត់បន្ថែមទៀតភ្លាមៗ អំពីជំហររបស់រុស្ស៊ី៕

ដោយ៖ ពេជ្រ      

Written by 

Related posts

Leave a Comment