ប្រធានសន្តិសុខក្នុងតំបន់ បាននិយាយថា មន្ត្រីជាង ៥០ នាក់នៃកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលស៊ីរីថ្មី ស្លាប់ នៅក្នុងការប៉ះទង្គិចជាមួយអ្នកគាំទ្រប្រដាប់អាវុធរបស់អតីតលោកប្រធានាធិបតី Bashar Assad នៅក្នុងអភិបាលខេត្ត Latakia ។

ប្រធានរូបនេះ បានប្រាប់ឲ្យដឹង ថា មន្រ្តីកងកម្លាំងសន្តិសុខជាង ៥០ នាក់ស្លាប់ នៅក្នុងការប៉ះទង្គិចគ្នានៅ Latakia ។
លោក បានបន្ថែមថា កងកម្លាំងសន្តិសុខ ព្យាយាមគ្រប់គ្រងទីក្រុង Jableh និងក្នុងទីក្រុង Qardaha ក្នុងរយៈពេលប៉ុន្មានម៉ោង ចុងក្រោយ។
ទីភ្នាក់ងារសារព័ត៌មាន SANA ក៏បានរាយការណ៍ថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកំពុងបន្តនៅក្នុងទីក្រុង Qardaha ដែលជាស្រុកកំណើតរបស់គ្រួសារ លោក Assad ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមីនា ការប៉ះទង្គិចគ្នា បានផ្ទុះឡើងនៅក្នុងតំបន់ផ្សេងៗនៃអភិបាលខេត្ត Latakia រវាងកងកម្លាំងសន្តិសុខស៊ីរី និងក្រុមប្រដាប់អាវុធដែលគាំទ្រអតីតលោកប្រធានាធិបតីស៊ីរី Bashar Assad ។ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបំផុតបានកើតឡើងក្នុងក្រុង Jableh ជាទីតាំងរបស់ក្រុម Alawites ដែលជាអ្នកតំណាងនៃជនជាតិភាគតិចសាសនា និងជាកម្មសិទ្ធិរបស់គ្រួសារលោក Assad ផងដែរ។ អាជ្ញាធរ បានដាក់ពង្រាយអង្គភាពកងទ័ពចំនួន ៣ អង្គភាព និងរថពាសដែក រួមទាំងការដាក់បម្រាមគោចរក្នុងទីក្រុងធំៗ ៕

ដោយ៖ ពេជ្រ