ការប្រកួតលីគកំពូលមីយ៉ាន់ម៉ា រដូវកាល ២០២៤/២៥ បានបញ្ចប់ជាផ្លូវការហើយដោយ Shan United គ្រងជើងឯកលីគកំពូលមីយ៉ាន់ម៉ា ជាលើកទី ៦ មុនប៉ះក្រុមព្រះខ័នរាជស្វាយរៀង ក្នុងវគ្គ៨ក្រុមនៃពានរង្វាន់ AFC Challenge League នាថ្ងៃទី៦ ខែមីនា នៅពហុកីឡដ្ឋានជាតិមរតតេជោ។
Shan United បានលេង ២២ ប្រកួត ឈ្នះ ២០ ស្មើ ២ មិនដែលចាញ់មាន៦២ ពិន្ទុ ។នេះជាការឈ្នះពានរង្វាន់លើកទី៦ និងលើកទី៥ជាប់គ្នា (២០១៧ ២០១៩ ២០២០ ២០២២ ២០២៣ ២០២៤/២៥)៕
