វីរ: ដារ៉ា ​បន្តកាន់​កាប់​តំណែងអ្នកចាំទីរក្សា​ Clean Sheets ច្រើនជាងគេនៅ CPL គិតត្រឹមសប្តាហ៍ទី២១

អ្នកចាំទីដៃទី១របស់​ព្រះខ័នរាជស្វាយរៀង កីឡាករ វីរ: ដារ៉ា  កំពុង​កាន់​កាប់​តំណែងអ្នកចាំទីរក្សាសំណាញ់ទី Clean Sheets បាន​ច្រើន​ជាង​គេ នៅលីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល​២០២៤-២៥ គិតត្រឹមសប្តាហ៍ទី២១។

ត្រឹមសប្តាហ៍ទី២១ អ្នកចាំទី​ វីរ: ដារ៉ា  បានរក្សា Clean Sheet ​ចំនួន ១០លើក តាមពីក្រោយដោយអ្នកចាំទី រ៉េត លីហេង របស់ណាហ្គាវើលដ៍ រក្សា Clean Sheets បាន៥លើក អ្នកចាំទី ហ៊ុល គឹមហ៊ុយ របស់វិសាខា រក្សា Clean Sheet បាន​ ៤លើក និងអ្នកចាំទី សាវេង សំណាង របស់​ភ្នំពេញក្រោន រក្សា Clean Sheet បាន​ ៤លើក៕

Written by 

Related posts

Leave a Comment