ការប្រកួតជើងឯកគ្រុឌគុនខ្មែរអន្តរជាតិនៅប្រទេសក្រិក បានបិទបញ្ចប់ហើយកាលពីម្សិលមិញ ដោយកីឡាករ-កីឡាការិនីគុនខ្មែរ៨រូប ក្នុងនោះឈ្នះ៥ ចាញ់២ និងមិនបានប្រកួតម្នាក់គឺកីឡាករ លន បញ្ហា។
ជាលទ្ធផល កីឡាការិនី ធន់ ស្រីពេញ ចាញ់ពិន្ទុ កីឡាករ ធន់ ស៊ីហុង ឈ្នះទឹក១ កីឡាករ ស៊ន រ៉ាគីម ឈ្នះទឹក២ កីឡាករ គង់ សំបូរ ចាញ់ពិន្ទុ កីឡាករ គឹម វាសនា ឈ្នះទឹក២ កីឡាករ ធន់ រិទ្ធី ឈ្នះពិន្ទុ និងកីឡាករ ឡុង សុវណ្ណឌឿន ឈ្នះទឹក២៕