ហាម៉ាស​ បង្ហាញ​ឈ្មោះ​ចំណាប់ខ្មាំង​ស្ត្រី​អ៊ីស្រាអែល​ ៤ ​នាក់​ ដែលត្រូវដោះលែងជុំ ២ ថ្ងៃនេះ

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃសុក្រ បានប្រកាសឈ្មោះចំណាប់ខ្មាំងស្ត្រីជនជាតិអ៊ីស្រាអែល ៤ នាក់ ដែលត្រូវដោះលែងជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនក្នុងការផ្លាស់ប្តូរលើកទី ២ ក្រោមកិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សា។

 យោងតាមក្រុមហាម៉ាស់ បញ្ជាក់ថា ចំណាប់ខ្មាំងទាំង ៤ មានឈ្មោះ  Karina Ariev, Daniela Gilboa, Naama Levy និង Liri Albag ដែលនឹងត្រូវបានដោះលែង នៅថ្ងៃសៅរ៍នេះ ។

នេះជាការដោះដូរលើកទី ២ ធ្វើឡើងបន្ទាប់ពីមានការដោះលែង កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន ដែលជាថ្ងៃដំបូងនៃបទឈប់បាញ់ ។

ទន្ទឹមនោះ ក្រសួងសុខាភិបាលរបស់អ៊ីស្រាអែល បានឲ្យដឹងថា មន្ទីរពេទ្យ កំពុងត្រូវរៀបចំដើម្បីទទួលចំណាប់ខ្មាំង ដែលក្រុមហាម៉ាស់ ត្រៀមនឹងដោះលែង។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដោះដូរអ្នកទោស និងបទឈប់បាញ់ ត្រូវបានព្រមព្រៀងគ្នាដោយជោគជ័យរវាងអ៊ីស្រាអែល និងហាម៉ាស់ កាលពីចុងសប្ដាហ៍មុន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment