អាជ្ញាកណ្ដាល​ទើបទទួលបានអាជ្ញាប័ណ្ណ FIFA ​រូបនេះ នឹងកា​ត់​ក្ដីជំនួបដ៏ធំរវាងស្វាយរៀង និងភ្នំពេញក្រោន

អាជ្ញាកណ្ដាលទើបទទួលបានអាជ្ញាប័ណ្ណ FIFA ថ្មីថ្មោងនៅឆ្នាំ២០២៥នេះ លោក អ៊ីវ ទីណា នឹងកាត់សេចក្ដីក្នុងជំនួបដ៏ធំប្រចាំសប្ដាហ៍ទី១៩នៃលីគកំពូលកម្ពុជា​រវាងក្រុមកំពូលទាំងពី​រ ព្រះខ័នរាជស្វាយរៀងនិង ភ្នំពេញក្រោន​ នៅថ្ងៃទី២៦ ខែកមរា នៅកីឡដ្ឋានខេត្តស្វាយរៀង វេលាម៉ោង១៨៖០០នាទីល្ងាច។

 ​សូមជម្រាបថា លោក អ៊ីវ ទីណា ក៏ធ្លាប់បានកាត់សេចក្ដីការប្រកួតរបស់ក្រុមទាំងពីរ កាលពីជើងទី១ ផងដែរ នាកីឡដ្ឋានស្មាតអរអេសអិន ដោយលោកបានចាយកាតលឿង អស់ ៥សន្លឹក ​ក្នុងនោះភ្នំពេញក្រោន ៣សន្លឹក (កីឡាករ ២ គ្រូ ១) ខណៈព្រះខ័នរាជស្វាយរៀង ២សន្លឹក (កីឡាករ ២ គ្រូ ១)៕

Written by 

Related posts

Leave a Comment