វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១៦៩វិញ្ញាបនបត្រត្រូវបានអាជ្ញាធរខេត្តរតនគិរីចែកជូនប្រជាពលរដ្ឋភូមិ សោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ខណ្ឌចំណាន អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ។

បើកតាមការលើកឡើងពី លោក លី ឧសភា ប្រធានមន្ទីរប្រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអោយដឹងថា ភូមិ សោមកានិញ មានក្បាលដីសរុបចំនួន ១៦៤៦ ក្បាលដី (ក្បាលដីអត់ទិន្នន័យចំនួន ៣៤០ក្បាលដី) ដែល មានទំហំសរុបចំនួន ១៧១៦ហិកតា. ដីលំនៅឋានចំនួន ៤៤១ ក្បាលដី. ដីកសិកម្មចំនួន ៨៥៨ ក្បាលដី. ដីសាលារៀនចំនួន ០២ក្បាលដី. ដីរួមភូមិចំនួន ០១ ក្បាលដី. ដីសាលាឃុំចំនួន ០១ ក្បាលដី. ដីប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០១ ក្បាលដី. ដីកប់ខ្មោចចំនួន ០២ ក្បាលដី។ លោកថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុភូមិសោមកានិញ ឃុំសោមធំ ដែលត្រូវចែកជូននាឱកាស នេះមានចំនួន ១៦៩ វិញ្ញាបនបត្រ ក្នុងនោះរួមមាន៖ ដីលំនៅឋានចំនួន ៩៤វិញ្ញាបនបត្រ. ដីកសិកម្មចំនួន ៦៨វិញ្ញាបនបត្រ. ដីសាលារៀនចំនួន០១ វិញ្ញាបនបត្រ. ដី. សាលាឃុំចំនួន ០១វិញ្ញាបនបត្រ ដីប៉ុស្តិ៍រដ្ឋបាលចំនួន ០១ វិញ្ញាបនបត្រ. ដីរួមភូមិចំនួន ០១ វិញ្ញាបនបត្រ. ដីកប់ខ្មោចចំនួន ០២ វិញ្ញាបនបត្រ។ ដោយឡែកក្បាលដីផ្សេងទៀតដែលមិនទាន់ចេញប័ណ្ណ មន្ទីរនឹងរៀបចំឯកសារស្នើសុំឯកឧត្តម អភិបាលខេត្ត ចុះហត្ថលេខាស្នើសុំអនុបយោគ ចំពោះដីគម្របព្រៃឈើឆ្នាំ២០០២ ដីជាន់ស្ថានីយស្តារ និងតំបន់ការពារផ្សេងៗទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេច។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី បានលើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះបញ្ជីដំបូង ហើយពិតជាផ្តល់នូវសារៈសំខាន់ណាស់សម្រាប់ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ក្នុងគោលដៅធានានូវភាពស្របច្បាប់នៃការកាន់កាប់ ភាពច្បាស់លាស់នៃ ការកាន់កាប់ កាត់បន្ថយទំនាស់ដីធ្លី កាត់បន្ថយភាពក្រីក្រ ការប្រើប្រាស់ និងចាត់ចែងផ្សេងទៀតតាមដែល អាចធ្វើបាន។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់ក្រុមការងារ យុវជនស្ម័គ្រចិត្ត ទោះបីមានស្ថានភាពលំបាកទាំងស្ថាន ភាពផ្លូវ ការលំបាកផ្នែកអត្តសញ្ញាណមនុស្សនិងស្ថានភាពផ្សេង ក្នុងគោលដៅជំរុញការចុះបញ្ជីដីធ្លីជូនបងប្អូន ប្រជាពលរដ្ឋ និងសូមថ្លែងអំណរគុណដល់អាជ្ញាធរស្រុកអូរយ៉ាដាវ អាជ្ញាធរឃុំ លោកមេភូមិ និងបងប្អូនប្រជា ពលរដ្ឋ ដែលបានចូលរួម និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារនាពេលកន្លងមក។

ឯកឧត្តម ខណ្ឌ ចំណាន បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់ខ្ពស់លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ។ ហើយផ្អែកតាមផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី បានដាក់ចេញជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានចប់ ត្រឹមឆ្នាំ២០២៥ ក្រោមពាក្យស្លោក “ចុះបញ្ជីបញ្ចប់ ចែកប័ណ្ណ បរិយាកាសគ្មានវិវាទ”។

ឯកឧត្តម អភិបាលរងខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ក្រោយពីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួច ត្រូវទុកដាក់ និងរក្សាវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ ឱ្យបានគង់វង់ កុំឱ្យបាត់បង់ ឬខូច ត្រូវទុកកន្លែងដែលស្ងួត គ្មានសំណើម និងត្រូវ ធានាថាមានសុវត្ថិភាព។ ក្នុងករណីត្រូវលក់ទិញ ឬធ្វើអំណោយបន្ត ត្រូវអនុវត្តតាមនីតិវិធីសុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ដោយត្រូវឆ្លងកាត់ការផ្ទេរកម្មសិទ្ធិ(កាត់ឈ្មោះ) តាមរយៈរដ្ឋបាលសុរិយោដី ដែលមានមន្ទីររៀបចំដែន ដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តាមរយៈអាជ្ញាធរឃុំ ការិយាល័យរៀបចំដែនដី នគ រូបនីយកម្ម សំណង់ និងភូមិបាលស្រុក៕

Written by 

Related posts

Leave a Comment