ក្រឡាប់រថយន្តធ្លាក់ចូលជ្រលងភ្នំ ៥០ ម៉ែត្រ ស្លាប់ ១០ នាក់ និងរបួស ១៥ នាក់ នៅឥណ្ឌា

មនុស្សយ៉ាងហោចណាស់ ១០ នាក់ស្លាប់ និងជាង ១៥នាក់ទៀតរងរបួស បន្ទាប់ពីរថយន្តដឹកទំនិញមួយគ្រឿង បានក្រឡាប់ ធ្លាក់ចូលទៅក្នុងជ្រលងភ្នំជម្រៅ ៥០ម៉ែត្រ កាលពីព្រឹកថ្ងៃពុធ នៅក្នុងស្រុក Uttara Kannada នៃខេត្ត Karnataka ប្រទេសឥណ្ឌា ។

គ្រោះថ្នាក់នេះ បានកើតឡើងនៅជិតភូមិ Gullapur ជាប់ផ្លូវជាតិលេខ ៦៣ ខណដែលរថយន្តខាងលើ កំពុងធ្វើដំណើរឆ្ពោះទៅផ្សារ Kumta ពីភូមិ Savanur ដើម្បីលក់បន្លែ។

ប៉ូលិស ដាក់ការ​សង្ស័យ​ថា​មាន​មនុស្ស​ជាង​ ៣០​ នាក់​នៅ​លើ​រថយន្ត​នោះ ហើយ​ភាគ​ច្រើន​ជា​អ្នក​មក​ពី​ភូមិ Savanur នៃ​ស្រុក Haveri។

អ្នករងរបួស ភ្លាមៗត្រូវបានបញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ​ដែល​នៅ​ជិត​នោះ ផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment