ភ្លើងគប់កីឡាអាស៊ីរដូវរងា ឆ្នាំ២០២៥ នៅចិន ត្រូវបានអុជបំភ្លឺ និងរាប់ថយក្រោយហើយ ​

អណ្ដាតភ្លើងសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា លើកទី៩ ត្រូវបានអុជកាលពីថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ នៅឯរមណីយដ្ឋាន Sun Island នាក្រុង Habin ខេត្ត Heilongjiang ដែលជាការចាប់ផ្ដើមរាប់ថយក្រោយរយៈពេល ១៨ថ្ងៃ។

ពិធី​​នេះមានបេសកជន​ ៩​រូប​ ដែល​ដើរ​ជា​ក្បួន​បាន​អុជ​អណ្តាតភ្លើង​ដោយ​ជោគជ័យ​នៅ​មុខ​ Sun Stone ដែល​ជា​ទីតាំង​សំខាន់​​។ គប់ភ្លើងនៃព្រឹត្តិការណ៍នេះ ត្រូវបានរចនាឡើងជារាងផ្កាលីឡាមានកម្ពស់ ៧៣៥ មីលីម៉ែត្រ មានអង្កត់ផ្ចិតមកុដ ១១៥មីលីម៉ែត្រ និងអង្កត់ផ្ចិតក្តាប់ ៥០មីលីម៉ែត្រ។ មានរួមបញ្ចូលពណ៌រប​ស់ចិន ក្រហម ស្វាយលីឡា និងពណ៌សព្រិល។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា ឆ្នាំ២០២៥ មានកីឡា ១១ប្រភេទ ក្នុងនោះចែកចេញជា ៦៤ វិញ្ញាសា ដែលប្រព្រឹត្តទៅនៅលើទីលានកីឡាទឹកកកចំនួន ៥ នៅកណ្តាលទីក្រុង Harbin និងទីតាំងចំនួន ៨ផ្សេងទៀត នាទីក្រុង Yabuli៕

Written by 

Related posts

Leave a Comment