​បទវិភាគ៖ក្តីសង្ឃឹមរបស់ទំនាក់ទំនងរវាងចិននិងអាមេរិកស្ថិតនៅលើប្រជាជន

ប៉ុន្មានថ្ងៃកន្លងទៅនេះ កម្មវិធីAPPរបស់ចិនឈ្មោះ កូនសៀវភៅក្រហម(RedNote)កំពុងទទួលប្រជាប្រិយភាពខ្លាំងនៅអាមេរិក ។

ក្នុងតារាងទាញយកកម្មវិធីAPPឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Apple នៅក្នុងតំបន់អាមេរិកខាងជើង កម្មវិធីAPPបណ្ដាញសង្គមរបស់ចិននេះ បានឡើងកាន់លំដាប់ថ្នាក់ទីមួយ ។ ទិន្នន័យបានបង្ហាញថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមករា នៅអាមេរិក ចំនួនទាញយកកម្មវិធីAPP កូនសៀវភៅក្រហម បានកើនឡើង២០ដង បើប្រៀបធៀបនឹងរយៈពេល៧ថ្ងៃមុន ហើយបានកើនឡើងលើសពី៣០ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ។ អ្នកលេងអ៊ីនធឺណេតរបស់អាមេរិកបានផ្លាស់ប្តូរមតិយោបល់ជាមួយអ្នកលេងអ៊ីនធឺណេតចិនយ៉ាងសប្បាយរីករាយ ចាប់ពីការបង្ហោះសត្វចិញ្ចឹម និយាយពីការស្លៀកពាក់ រហូតដល់ចែករំលែកអាហារឆ្ងាញ់ៗ ជាដើម។

ហេតុអ្វីបានជាកម្មវិធីAPP កូនសៀវភៅក្រហម ទទួលបានប្រជាប្រិយភាពនៅអាមេរិក ? មូលហេតុផ្ទាល់ គឺអនុលោមតាមគោលនយោបាយរបស់អាមេរិកដែលថាបើមិនព្រមលក់មានតែហាមឃាត់ កម្មវិធី TikTok  ដែលជាកម្មវិធីប្រើប្រាស់នៅបរទេសរបស់កម្មវិធី Douyin ប្រហែលនឹងត្រូវបិទមិនឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី១៩ ខែមករានេះតទៅ ដូច្នេះ អ្នកលេងអ៊ីនធឺណេតរបស់អាមេរិកដែលចូលចិត្តប្រើកម្មវិធីនេះ បាននាំគ្នាងាកទៅប្រើកម្មវិធី APP កូនសៀវភៅក្រហមវិញ ព្រមទាំងហៅខ្លួនឯងថាជាជនភៀសខ្លួនTikTok ។ ដោយឡែក ខ្លឹមសារនិងប្រធានបទក្នុងកម្មវិធីAPP កូនសៀវភៅក្រហមដែលគួរឱ្យចាប់អារម្មណ៍និងប្លែកៗ ធ្វើឱ្យអ្នកលេងអ៊ីនធឺណេតរបស់អាមេរិកចាប់អារម្មណ៍យ៉ាងខ្លាំង ។ មានមនុស្សបានបញ្ចេញមតិថា មិនយល់សោះហេតុអ្វីបានជារដ្ឋាភិបាលអាមេរិកស្រែកថា កម្មវិធី TikTok បានគំរាមកំហែងដល់សន្តិសុខជាតិ ហើយរំពឹងទុកថា កម្មវិធីAPP កូនសៀវភៅក្រហមអាចក្លាយជាកម្មវិធីមួយសម្រាប់ធ្វើការផ្លាស់ប្តូរវប្បធម៌ ។

កម្មវិធីAPP កូនសៀវភៅក្រហមបានផ្ទុះល្បីនៅក្នុងអាមេរិក ប្រការនេះបានបង្ហាញឱ្យឃើញថា ប្រជាជននៃប្រទេសទាំងពីរចិននិងអាមេរិកសង្ឃឹមថាអាចយល់ដឹងពីគ្នាទៅវិញទៅមក និងធ្វើកាផ្លាស់ប្តូរគ្នាទៅវិញទៅមក ។ មិនថាអ្នកនយោបាយអាមេរិកមួយចំនួនទប់ស្កាត់ការអភិវឌ្ឍរបស់ចិននិងលាបពណ៌មកលើប្រទេសចិនយ៉ាងណាទេ ប៉ុន្តែបំណងឆន្ទៈក្នុងសង្គមស៊ីវិលដែលចង់ធ្វើការប្រាស្រ័យទាក់ទងក៏មិនអាចកាត់ផ្ដាច់បានឡើយ ។

ប៉ុន្មានឆ្នាំកន្លងមក ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសចិននិងអាមេរិក បានជួប “ចរន្តត្រជាក់” ។ ជនអាមេរិកមួយចំនួនបានព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការអភិវឌ្ឍរបស់ចិន ហើយចាត់ទុកប្រទេសចិនជា “ដៃគូប្រជែងយុទ្ធសាស្ត្រដ៏ធំបំផុត”ដោយខុសឆ្គង ។ ពីការឃោសនាបំប៉ោង “ផ្តាច់ទំនាក់ទំនង” ដល់ការបង្កើតរបាំង ក្រោមការញុះញង់បង្ករឿង ពួកគេបានប្រែក្លាយការទប់ស្កាត់ប្រទេសចិនទៅជាអ្វីដែលហៅថា “ភាពត្រឹមត្រូវខាងនយោបាយ”ក្នុងឆាកនយោបាយអាមេរិក ។

  កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋចិននិងអាមេរិកនៅក្រុងលីម៉ា លោកXi  Jinping ប្រធានរដ្ឋចិនបានបូកសរុបបទពិសោធន៍៧ចំណុចនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ក្នុងនោះក៏បូករួមទាំង ចិននិងអាមេរិកគួរតែធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការឱ្យបានច្រើន គួរតែឆ្លើយតបនឹងក្តីបំណងរបស់ប្រជាជន បង្កើតនូវធ្នឹមស្ពានសម្រាប់ឱ្យប្រជាជននៃប្រទេសទាំងពីរធ្វើការប្រាស្រ័យទាក់ទងនិងធ្វើការផ្លាស់ប្តូរ ។

បច្ចុប្បន្ននេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរវាងចិននិងអាមេរិក ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើវិស័យមួយចំនួនបានកើនឡើងវិញយ៉ាងនឹងនរ ។

យោងតាមការដែលប្រទេសចិនដាក់ចេញជាបន្តបន្ទាប់នូវវិធានការកិច្ចសម្រួលសម្រាប់ឱ្យជនបរទេសចូលដែន  ពាក្យ “ធ្វើទេសចរនៅចិន” បានក្លាយជាពាក្យពេញនិយមអន្តរជាតិ  បុគ្គលល្បីៗតាមអ៊ីនធឺណេតរបស់អាមេរិកជាច្រើនបាននាំគ្នាទៅដើរលេងនៅប្រទេសចិន ។ “ខ្ញុំបានឃើញប្រទេសចិនដែលមានភាពទំនើប អស្ចារ្យនិងរស់រវើក” “ស្ថានភាពនៅចិនខុសពីការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានលោកខាងលិចទាំងស្រុង” ។ល។ ពួកគេបានចែករំលែកម្ហូបឆ្ងាញ់ៗ ទេសភាពស្អាតៗ  ការមើលឃើញនិងការដឹងឮគួរឱ្យចាប់អារម្មណ៍របស់ពួកគេ ជាមួយប្រជាជនអាមេរិករហូតដល់ប្រជាជនពិភពលោក ធ្វើឱ្យពិភពលោកអាចមើលឃើញពីប្រទេសចិនដ៏ពិតប្រាកដ ។

  “ក្តីសង្ឃឹមរបស់ទំនាក់ទំនងរវាងចិននិងអាមេរិកពឹងលើប្រជាជន   មូលដ្ឋានស្ថិតនៅក្នុងសង្គមស៊ីវិល អនាគតពឹងលើយុវជន មានភាពរស់រវើកស្ថិតនៅក្នុងតំបន់ ។” រំលឹកឡើងវិញពីកាលពីមុន គឺការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជននេះឯង ធ្វើឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកបានឆ្លងផុតសភាពជាប់គាំងនិងវិលទៅរកផ្លូវត្រឹមត្រូវម្តងហើយម្តងទៀត ។ បច្ចុប្បន្ននេះ ប្រជាជននៃប្រទេសទាំងពីរបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ជាថ្មីម្តងទៀតតាមរយៈប្រតិបតិ្តការជាក់ស្តែងថា ទ្វារនៃទំនាក់ទំនងរវាងចិននិងអាមេរិកត្រូវបានបើកដោយប្រជាជន ដរាបណាដែលទ្វារនេះបើកហើយ   ដរាបនោះក៏លែងបិទជិតទៀតដែរ៕

Written by 

Related posts

Leave a Comment