ឧត្តមសេនីយកំពូលរបស់កូរ៉េខាងត្បូង បានអំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការគាំទ្រផ្នែកយោធារបស់កូរ៉េខាងជើងសម្រាប់ប្រទេសរុស្ស៊ី នៅក្នុងកិច្ចប្រជុំរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅសប្តាហ៍នេះ ដោយពណ៌នាថាវាជាការគំរាមកំហែងដ៏ធំ ចំពោះសហគមន៍អន្តរជាតិ។
លោកឧត្តមសេនីយឯក Son Jeong-hwan ប្រធានផ្នែកផែនការយុទ្ធសាស្រ្តនៅអគ្គសេនាធិការចម្រុះ (JCS) បានធ្វើការកត់សម្គាល់បែបនេះ នៅទីក្រុងប្រ៊ុចសែល ក្នុងអំឡុងសម័យប្រជុំរយៈពេល ២ ថ្ងៃនៃគណៈកម្មាធិការយោធាណាតូក្នុងប្រមុខការពារជាតិ ដែលធ្វើឡើងរហូតដល់ថ្ងៃព្រហស្បតិ៍។
ទន្ទឹមនោះ លោក Son បានពន្យល់ថា ការគាំទ្រផ្នែកយោធានាពេលថ្មីៗនេះរបស់កូរ៉េខាងជើងចំពោះប្រទេសរុស្ស៊ី និងការបង្កហេតុនៃការបាញ់មីស៊ីល កំពុងក្លាយជាការគំរាមកំហែងដ៏ធំមួយសម្រាប់សហគមន៍អន្តរជាតិលើសពីឧបទ្វីបកូរ៉េ ។
ជាមួយគ្នានោះ លោក ថា ដើម្បីរារាំងរឿងនេះ យើងត្រូវសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការសម្របសម្រួល និងការឆ្លើយតបយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ។
គួរបញ្ជាក់ថា កូរ៉េខាងជើង បានបញ្ជូនទាហានប្រហែលប្រមាណ ១១,០០០នាក់ ដើម្បីគាំទ្ររុស្ស៊ី ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន នេះបើយោងតាមមន្ត្រីកូរ៉េខាងត្បូង ៕
ដោយ៖ ពេជ្រ