ពលរដ្ឋថា មានភាពមិនប្រក្រតីចំពោះការចែកប័ណ្ណកម្មសិទ្ធិសំគាល់អចលវត្ថុដីធ្លី (ប្លង់រឹង)នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ពលរដ្ឋប្រមាណ១៤២គ្រួសារ លើ២៧១គ្រួសារ រស់នៅភូមិ ផ្សាកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកើតទុក្ខមិនសុខចិត្ត ខណៈក្រុមការងារចុះវាស់វែង កំណត់តំបន់វិនិច្ឆ័យ ប្រកាសបិទផ្សាយជាសាធារណៈ ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញចុងសន្លឹកជូន អស់រយៈពេលប្រមាណជា២ ឆ្នាំហើយ ក្រោយប្រកាសប្រគល់ប័ណ្ណកម្មសិទ្ធិ សំគាល់អចលវត្ថុដីធ្លី (ប្លង់រឹង) ពលរដ្ឋបែរជាទៅបើកមិនបាន ហើយក្រុមចែកប័ណ្ណនៃមន្ទីររៀបចំដែនដី នគរូបនិយកម្ម បែរជាសរសេរក្នុងចុងសន្លឹកថាដីមានទំនាស់ទៅវិញ។

ប្រជាពលរដ្ឋគិតថាវាមានភាពមិនប្រក្រតីចំពោះការចែកប័ណ្ណកម្មសិទ្ធិសំគាល់អចលវត្ថុដីធ្លី (ប្លង់រឹង)នេះ ហើយស្នើរអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយដោះស្រាយ។
លោក សុខ លីណាក៏ដូចជាពលរដ្ឋរស់នៅភូមិផ្សារកណ្ដាល និយាយប្រាប់ស្រដៀងគ្នាថា ភាពប្រក្រតីចំពោះការចែកប័ណ្ណកម្មសិទ្ធិសំគាល់អចលវត្ថុដីធ្លី (ប្លង់រឹង)នៅក្នុងភូមិរបស់ពួកគាត់ ហើយសំណូមពរដល់ រដ្ឋបាលក្រុងប៉ោយប៉ែត  អភិបាលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំកំពូលជួយអន្តរាគម៍ ជួយសម្រួលផ្ដល់ប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង)ជូនពួកគាត់ដើម្បីបានប្រើប្រាស់ជាប្រយោជន៍ផ្សេងៗផង។

លោក ចូវ សុភឿត ប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់ និងភូមិបាលក្រុងប៉ោយប៉ែត នៅមុខពលរដ្ឋតវ៉ាបាននិយាយថា ករណីទំនាស់នៅភូមិផ្សារកណ្ដាល មានពាក្យបណ្ដឹងរហូតដល់៩ គ្រួសារលើផ្ទៃដីជាង៤០ហិចតា ជាមួយនិងគ្រួសារបងប្អូនពលរដ្ឋ ហើយក្រុមការងារដោះស្រាយទំនាស់ក្រុង បានដាក់បញ្ជូនទៅសាលាខេត្តដើម្បីដោះស្រាយជូនបងប្អូន ដូច្នេះសូមបងប្អូនស្ងប់ចិត្តហើយត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនសិនចុះ។

លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត និងក្រុមការងារអញ្ជើញបងប្អូនចូលសាលប្រជុំសាលាក្រុង ហើយពន្យល់ណែនាំ និងសម្របសម្រូល ដើម្បីអោយថ្នាក់ដោះស្រាយទំនាស់ជូនដោយសន្តិវិធី អោយបងប្អូនទទួលយកដោយស្ងប់ចិត្ត៕

Written by 

Related posts

Leave a Comment