យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១០ នាក់ ស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងលំនៅដ្ឋាននៅក្នុងទីក្រុងហ្គាហ្សា ។ នេះបើយោងតាមទូរទស្សន៍ Al Mayadeen ។
យោងតាមប៉ុស្តិ៍ទូរទស្សន៍ដដែល បានបន្ថែមថា យន្តហោះចម្បាំងអ៊ីស្រាអែល ធ្វើការវាយប្រហារលើអាគារលំនៅដ្ឋានកម្ពស់ ៤ ជាន់ ក្នុងសង្កាត់ Sheikh Radwan នៅទីក្រុងហ្គាហ្សាភាគខាងជើងនៃតំបន់ជុំវិញ នៅថ្ងៃព្រហស្បតិ៍ ដោយសម្លាប់មនុស្ស ១០ នាក់ និងរាប់សិបនាក់ទៀតរងរបួស។
គួរបញ្ជាក់ថា ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ា កាលពីថ្ងៃទី ៧ ខែតុលា បន្ទាប់ពីពួកសកម្មប្រយុទ្ធមកពីក្រុមហាម៉ាស់ប៉ាឡេស្ទីនរ៉ាឌីកាល់ដែលមានមូលដ្ឋាននៅហ្គាហ្សាស្ទ្រីប បើកការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើទឹកដីអ៊ីស្រាអែលដោយបានសម្លាប់អ្នកស្រុកគីបប៊ូសជនជាតិអ៊ីស្រាអែលជាច្រើននាក់ដែលរស់នៅក្បែរព្រំដែនហ្គាហ្សា និងចាប់ពង្រត់ជនជាតិអ៊ីស្រាអែលជាង ២៤០ នាក់រួមទាំងស្ត្រី កុមារ និងមនុស្សចាស់៕
ដោយ៖ ពេជ្រ