ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន

បន្ទាយមានជ័យ ៖នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០នាទីព្រឹក លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំលោកនាយរងប៉ុស្តិ៍នាយផ្នែក នាយរងផ្នែក និងមន្ត្រីចំនួន ២០រូប ដើម្បីទៅចូលរួមទទួលបដិសណ្ឋារកិច្ចដំណើរទស្សន:កិច្ចពិនិត្យភូមិសាស្រ្តច្រកទ្វារ និងទីតាំងកសាងស្ពានមិត្តភាពកម្ពុជា-ថៃ នៅអូរព្រំដែន និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

អញ្ជើញចូលរួមក្នុងពិធីនេះដែរ ឯកឧត្ដម សន្តិបណ្ឌិត គៀត ច័ន្ធថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម រដ្ឋលេខាធិការ – អនុរដ្ឋលេខាធិការ – ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ – ស្នងការដ្ឋានគរបាលខេត្តប៉ៃលិន – នគរបាលវរការពារព្រំដែនគោកលេខ៨២១ – លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រំ – ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃ  – ការិយាល័យគយ និងរដ្ឋាករ និងមន្ត្រីមុខការមួយចំនួនទៀត ។

ពិធីបានបញ្ចប់នៅវេលាម៉ោង១១:២០នាទីព្រឹកថ្ងៃដដែល បន្ទាប់មក ឯកឧត្ដមអភិសន្តិបណ្ឌិត និងអ្នកអមដំណើរបានអញ្ជើញទៅពិសារអាហារសាមគ្គីថ្ងៃត្រង់នៅទឹកដី នៃព្រះរាជាណាចក្រថៃ ប្រកបដោយសេចក្ដីសប្បាយរីករាយជាទីបំផុត ៕

Written by 

Related posts

Leave a Comment