ប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter បានប្រកាសពីការត្រៀមខ្លួនរបស់ប្រទេសលោកស្រីក្នុងការដើរតួជាអ្នកសម្រុះសម្រួលក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X លោកស្រី Keller-Sutter បាននិយាយបែបនេះ ក្នុងការជួយដោះស្រាយវិបត្តិ ។
ទន្ទឹមនោះ កលពីចុងខែធ្នូ រដ្ឋមន្ត្រីការបរទេសស្វីស លោក Ignazio Cassis បានលើកឡើងថា ប្រទេសលោក មើលឃើញថាខ្លួនជាផ្នែកនៃដំណោះស្រាយចំពោះវិបត្តិអ៊ុយក្រែន ហើយថា អព្យាក្រឹតភាព និងការខិតខំប្រឹងប្រែងរបស់សហព័ន្ធក្នុងការបង្កើតសន្តិភាពនៅក្រុងគៀវ គឺជាតម្លៃបន្ថែមសម្រាប់ខ្លួន។
ជាមួយគ្នានោះ ក្រសួងការបរទេសស្វីស បានប្រាប់ឲ្យដឹងថា អាជ្ញាធរប្រទេស កំពុងចូលរួមក្នុងការរៀបចំការចរចាស្តីពីការបង្កើតបទឈប់បាញ់នៅអ៊ុយក្រែន ប៉ុន្តែមិនមានការពិភាក្សាអំពីការរៀបចំអ្វីដែលគេហៅថាសន្និសីទសន្តិភាពថ្មីមួយនោះទេ។
គួរបញ្ជាក់ថា សន្និសីទលើកទីមួយស្តីពីអ៊ុយក្រែន ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១៥-១៦ ខែមិថុនា ឆ្នាំ ២០២៤ នៅទីក្រុង Burgenstock របស់ប្រទេសស្វីស តាមគំនិតផ្តួចផ្តើមរបស់ភាគីអ៊ុយក្រែន។ ប្រទេសរុស្ស៊ី មិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះទេ។ គណៈប្រតិភូនៃរដ្ឋមួយចំនួន រួមទាំងប្រទេសចិន មិនបានចូលរួមក្នុងវេទិកានេះទេ។ សេចក្តីថ្លែងការណ៍ចុងក្រោយនៃសន្និសីទមិនត្រូវបានចុះហត្ថលេខាដោយអាមេនី បារ៉ែន ប្រេស៊ីល បុរីវ៉ាទីកង់ ឥណ្ឌា ឥណ្ឌូនេស៊ី ហ្ស៊កដានី អ៊ីរ៉ាក់ កូឡុំប៊ី លីប៊ី ម៉ិកស៊ិក អារ៉ាប់រួម រវ៉ាន់ដា អារ៉ាប៊ីសាអូឌីត ថៃ និងអាហ្វ្រិកខាងត្បូង៕
ដោយ៖ ពេជ្រ