លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បាននិយាយអំពីការរៀបចំក្រុមមុនជួបជាមួយក្រុម PSM Makassaer នៅថ្ងៃស្អែកថា«សម្រាប់ការរៀបចំរបស់យើងគឺបានល្អខ្លាំង យើងបានដឹងអំពីបរិយាកាស និងលក្ខណនៃការលេងប្រកួតអរន្តជាតិគឺវានឹងខុសប្លែកគ្នា។
លោកបន្តថា យើងបានដឹងថាយើងមានកីឡាករ ៦ ទៅ ៧នាក់ដែលមានបញ្ហារបួស តែមិនអីទេ ខ្ញុំនឹងប្រើប្រាស់ទៅតាមអ្វីដែលយើងមាន។ យើងនឹងប្រើប្រាស់ជម្រើសដំបូងដ៏ល្អបំផុត ហើយកីឡាករបម្រុងមួយចំនួននឹងជួយពួកយើង ដូច្នេះវាមិនមែនជាបញ្ហានោះទេ យើងមានក្រុមល្អ និងធំមួយ។ នេះគឺជាឱកាសសម្រាប់កីឡាករកម្ពុជាក្នុងការបង្ហាញខ្លួន ហើយខ្ញុំពិតជាជឿជាក់លើពួកគេខ្លាំងផងដែរ។ ខ្ញុំរំពឹងខ្ពស់ថាកីឡាករកម្ពុជាមានគុណភាពនៃការលេងល្អ៕»