រដ្ឋមន្ត្រីការបរទេស លោក Antony Blinken បាននិយាយ បន្ទាប់ពីកិច្ចពិភាក្សារបស់គាត់ជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ថា សហរដ្ឋអាមេរិក គាំទ្រការផ្លាស់ប្តូរនយោបាយដោយសន្តិភាពនៃអំណាចនៅក្នុងប្រទេសស៊ីរី និងការបង្កើតរដ្ឋាភិបាលរួមបញ្ចូលមួយ។
យោងតាម លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋលេខាធិការលោក Antony J. Blinken នៅថ្ងៃនេះជួបជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការផ្លាស់ប្តូរនយោបាយសន្តិភាពដែលដឹកនាំដោយស៊ីរី និងគ្រប់គ្រងដោយស៊ីរី ទៅជារដ្ឋាភិបាលដែលរួមបញ្ចូល តំណាង រួមទាំងការទទួលខុសត្រូវ។
លោក Miller បន្តទៀតថា លោក Blinken សង្កត់ធ្ងន់លើគោលដៅរួមរបស់សហគមន៍អន្តរជាតិសម្រាប់ភាគីស៊ីរីទាំងអស់ក្នុងការគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋានសម្រាប់ប្រជាជនស៊ីរីទាំងអស់ រួមទាំងសមាជិកនៃក្រុមជនជាតិភាគតិច និងដើម្បីការពារប្រទេសស៊ីរីពីការប្រើប្រាស់ជាមូលដ្ឋានសម្រាប់អំពើភេរវកម្ម។
ទន្ទឹមនោះ រដ្ឋមន្ត្រីរូបនេះ ក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សហគមន៍អន្តរជាតិក្នុងការសម្របសម្រួលលំហូរនៃជំនួយមនុស្សធម៌នៅទូទាំងប្រទេសស៊ីរី និងថ្លែងអំណរគុណដល់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដែលបានផ្តល់ជំនួយដល់ប្រជាជនស៊ីរី ។
យោងតាមសេចក្តីថ្លែងការណ៍របស់ លោក Miller បាននិយាយថា លេខាធិការ និងរដ្ឋមន្ត្រីការបរទេសក៏បានពិភាក្សាអំពីការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់បទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា ដែលធានានូវការដោះលែងចំណាប់ខ្មាំងទាំងអស់ និងបង្កើនជំនួយមនុស្សធម៌។
គួរបញ្ជាក់ថា លោក Miller អះអាងថា ជំនួបរវាងភាគីទាំង ២ ក៏បានពិភាក្សាអំពីការអនុវត្តការបញ្ឈប់អរិភាពរវាងអ៊ីស្រាអែល និងលីបង់ ហើយលេខាធិការសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការបន្តការគាំទ្រដល់ស្ថាប័នសន្តិសុខស្របច្បាប់របស់ប្រទេសលីបង់ ដូចជាកងកម្លាំងប្រដាប់អាវុធលីបង់ និងកងកម្លាំងសន្តិសុខផ្ទៃក្នុង ៕
ដោយ៖ ពេជ្រ