ICC ចេញដីកាចាប់ខ្លួនលោក Netanyahu និងមេដឹកនាំក្រុមហាម៉ាស

តុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងប្រមុខយោធានៃក្រុមហាម៉ាស។ ការចេញដីកាចាប់ខ្លួននោះ គឺ ICC បានចោទប្រកាន់មេដឹកនាំទាំងសងខាងនៃជម្លោះនៅហ្គាហ្សាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។

ចៅក្រម ICC បានឲ្យដឹងថា អង្គជំនុំជម្រះបានរកឃើញហេតុផលសមហេតុផលដើម្បីជឿបាន ដោយលោក Netanyahu មេដឹកនាំអ៊ីស្រាអែលនិង Yoav Gallant មេដឹកនាំហាម៉ាស់ ទទួលខុសត្រូវលើច្បាប់ព្រហ្មទណ្ឌ សម្រាប់សកម្មភាពរបស់ពួកគេ។  ពួកគេបានចោទប្រកាន់អ្នកទាំងពីរពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងប្រើប្រាស់ ការអត់ឃ្លានជាវិធីសាស្រ្តនៃសង្គ្រាម។

ចំពោះដីកា​រចាប់ខ្លួនក្រុមហាម៉ាស់គឺបានចោទ​ប្រមុខ​យោធា​ហាម៉ាស លោក Mohammed Deif ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែរ។  ចៅក្រមនិយាយថា គាត់ទទួលខុសត្រូវចំពោះការធ្វើទារុណកម្ម ការចាប់រំលោភ និងការចាប់ចំណាប់ខ្មាំង។ ប៉ុន្តែលោក Deif ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​សម្លាប់​ដោយ​កង​កម្លាំង​អ៊ីស្រាអែល​ក្នុង​ខែ​កក្កដា ប៉ុន្តែ​តុលាការ​បានលើកទ្បើងថា ព័ត៌នាននផះ​វា​មិន​ស្ថិត​ក្នុង​ស្ថានភាព​ក្នុង​ការ​កំណត់​ថា​តើ​វា​ពិត​ឬ​អត់នោះទេ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានចាត់ទុកថា ដីកានេះគឺនឹងធ្វើឱ្យលោក Netanyahu ឯកោបន្ថែមទៀតជាអន្តរជាតិ និងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីចរចាបទឈប់បាញ់។ ប៉ុន្តែ លោក Netanyahu បានច្រានចោលការសម្រេចរបស់តុលាការ ដោយនិយាយថា លោកកំពុងដឹកនាំសង្រ្គាម “ដោយយុត្តិធម៌” និងព្យាយាមជៀសវាងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។ គាត់បានបន្តថា យើងនឹងបន្តធ្វើអ្វីគ្រប់យ៉ាងដែលយើងត្រូវធ្វើដើម្បីការពារប្រជាពលរដ្ឋរបស់យើង និងការពាររដ្ឋរបស់យើង។ លោក​បាន​បន្ថែម​ថា ដីកា​ត្រូវ​បាន​ចេញ​ដោយ “ចៅក្រម​លម្អៀង​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​មនោសញ្ចេតនា​ប្រឆាំង​នឹង​ពួក​យូដាស៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment