តុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងប្រមុខយោធានៃក្រុមហាម៉ាស។ ការចេញដីកាចាប់ខ្លួននោះ គឺ ICC បានចោទប្រកាន់មេដឹកនាំទាំងសងខាងនៃជម្លោះនៅហ្គាហ្សាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។
ចៅក្រម ICC បានឲ្យដឹងថា អង្គជំនុំជម្រះបានរកឃើញហេតុផលសមហេតុផលដើម្បីជឿបាន ដោយលោក Netanyahu មេដឹកនាំអ៊ីស្រាអែលនិង Yoav Gallant មេដឹកនាំហាម៉ាស់ ទទួលខុសត្រូវលើច្បាប់ព្រហ្មទណ្ឌ សម្រាប់សកម្មភាពរបស់ពួកគេ។ ពួកគេបានចោទប្រកាន់អ្នកទាំងពីរពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងប្រើប្រាស់ ការអត់ឃ្លានជាវិធីសាស្រ្តនៃសង្គ្រាម។
ចំពោះដីការចាប់ខ្លួនក្រុមហាម៉ាស់គឺបានចោទប្រមុខយោធាហាម៉ាស លោក Mohammed Deif ពីឧក្រិដ្ឋកម្មសង្គ្រាមដែរ។ ចៅក្រមនិយាយថា គាត់ទទួលខុសត្រូវចំពោះការធ្វើទារុណកម្ម ការចាប់រំលោភ និងការចាប់ចំណាប់ខ្មាំង។ ប៉ុន្តែលោក Deif ត្រូវបានគេរាយការណ៍ថាបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលក្នុងខែកក្កដា ប៉ុន្តែតុលាការបានលើកទ្បើងថា ព័ត៌នាននផះវាមិនស្ថិតក្នុងស្ថានភាពក្នុងការកំណត់ថាតើវាពិតឬអត់នោះទេ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានចាត់ទុកថា ដីកានេះគឺនឹងធ្វើឱ្យលោក Netanyahu ឯកោបន្ថែមទៀតជាអន្តរជាតិ និងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីចរចាបទឈប់បាញ់។ ប៉ុន្តែ លោក Netanyahu បានច្រានចោលការសម្រេចរបស់តុលាការ ដោយនិយាយថា លោកកំពុងដឹកនាំសង្រ្គាម “ដោយយុត្តិធម៌” និងព្យាយាមជៀសវាងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។ គាត់បានបន្តថា យើងនឹងបន្តធ្វើអ្វីគ្រប់យ៉ាងដែលយើងត្រូវធ្វើដើម្បីការពារប្រជាពលរដ្ឋរបស់យើង និងការពាររដ្ឋរបស់យើង។ លោកបានបន្ថែមថា ដីកាត្រូវបានចេញដោយ “ចៅក្រមលម្អៀងដែលត្រូវបានជំរុញដោយមនោសញ្ចេតនាប្រឆាំងនឹងពួកយូដាស៕
ដោយ៖ ពេជ្រ