កំពង់ឆ្នាំង ៖ ផ្លូវក្រាលកៅស៊ូប្រភេទ AC ចំនួន៤ខ្សែ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានបើកការដ្ឋានជួសជុលសាងសង់នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ។
ពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តមអនុប្រធានក.ក.ជ. ឯកឧត្តមអនុប្រធានគ.ជ.ភ១.ផ១. ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក នៃ ចារី អភិបាលរងខេត្ត ឯកឧត្តមលោកជំទាវ ជាសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត ប្រធានមន្ទីរអនុប្រធានមន្ទីរ អភិបាលក្រុង ស្រុក មន្ត្រីអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ ៕