នាយករដ្ឋមន្ត្រីកាណាដា ប្រកាសលាលែងពីតំណែង

នាយករដ្ឋមន្ត្រីកាណាដាបានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា លោកនឹងលាលែងពីតំណែង បន្ទាប់ពីដឹកនាំប្រទេសអស់រយៈពេលជិតមួយទសវត្សរ៍។

លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដាបាននិយាយថា លោកកំពុងចុះចេញពីតំណែងជាប្រធានគណបក្សសេរីនិយម និងជានាយករដ្ឋមន្ត្រី។ លោកថ្លែងបែបនោះនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានី Ottawa ។

លោកក៏កំពុងប្រឈមមុខនឹងការទាមទារកាន់តែខ្លាំងឡើងៗដើម្បីឲ្យលោកលាលែងពីតំណែងនៅក្នុងបក្ស និងដោះស្រាយអ្វីដែលគាត់បានពិពណ៌នាថាសភា “ខ្វិន” ។ លោក Trudeau បាននិយាយថា លោកនឹងបន្តតួនាទីរហូតដល់គណបក្សរបស់គាត់ជ្រើសរើសមេដឹកនាំថ្មី។លោកថា “ប្រទេសនេះសមនឹងទទួលបានជម្រើសពិតប្រាកដមួយនៅក្នុងការបោះឆ្នោតបន្ទាប់ ហើយវាច្បាស់ណាស់សម្រាប់ខ្ញុំថា ប្រសិនបើខ្ញុំត្រូវប្រយុទ្ធនឹងសមរភូមិផ្ទៃក្នុង ខ្ញុំមិនអាច  ជា​ជម្រើស​ល្អ​បំផុត​ក្នុង​ការ​បោះ​ឆ្នោត​នោះទេ”។

  ប្រជាជនកាណាដាបានខកចិត្តជាមួយនឹងអតិផរណា និងការកើនឡើងតម្លៃផ្ទះ ដោយធ្វើឱ្យលោក Trudeau ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងពីគណបក្សផ្ទាល់ខ្លួនរបស់គាត់ និងគណបក្សប្រឆាំងថែមទៀត។ប្រជាប្រិយភាពរបស់លោក Trudeau បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលប្រជាជនកាណាដាមានការខកចិត្តចំពោះបញ្ហាសេដ្ឋកិច្ច និងនយោបាយ។

ការគំរាមកំហែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump ក្នុងការដាក់ពន្ធ ២៥% លើទំនិញកាណាដាបានធ្វើឱ្យនយោបាយរបស់ប្រទេសនេះមានភាពរង្គោះរង្គើផងដែរ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់គាត់គឺលោក Chrystia Freeland បានលាលែងពីតំណែងភ្លាមៗនៅក្នុងខែធ្នូ អំពីវិធីដោះស្រាយគោលនយោបាយរបស់ Trump និងការមិនចុះសម្រុងផ្សេងទៀត។ចលនារបស់លោកបានជួយត្រួសត្រាយផ្លូវសម្រាប់ការដួលរលំរបស់លោក Trudeau ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment