ក្រុមម្ចាស់ផ្ទះក្រុមហង្សក្រហម Liverpool បានប្រកួតស្មើជាមួយក្រុមបិសាចក្រហម Manchester United ដោយបញ្ចប់ក្នុងលទ្ធផល ២-២ សម្រាប់សប្ដាហ៍ទី២០នៃក្របខណ្ឌ Premier League ។
ជំនួបដ៏ក្តៅគគុកនៅកីឡដ្ឋាន Anfield កាលពីយប់មិញ ក្រុមភ្ញៀវបិសាចក្រហ ម ហក់បានបង្ហាញទម្រង់លេងយ៉ាងគួរឲ្យចាប់អារម្មណ៍ ដោយបាននាំមុខក្រុមម្ចាស់ផ្ទះ Liverpool មុននៅនាទីទី៥២ ដោយកីឡាករ Lisandro Martinez ប៉ុន្តែ ៧នាទីបន្ទាប់ កីឡាករអន្តរជាតិហូឡង់ Gakpo ជាអ្នករកគ្រាប់ស្មើ និងខ្សែប្រយុទ្ធកំពុងឡើងជើង Mohamed Salah រកបានគ្រាប់នាំមុខដោយបាល់ពិន័យ ១១ម៉ែត្រនៅនាទី៧០។
ប៉ុន្តែកីឡាករ Amad Diallo ជាអ្នករកបានគ្រាប់ស្មើ ២-២ នៅនាទី៨០ ក្នុងការជួយសង្រ្គោះក្រុមរបស់លោក Ruben Amorim ដើម្បីយកបាន ១ពិន្ទុពីកីឡដ្ឋាន Anfield ត្រឡប់ទៅផ្ទះវិញ ពីចាប់ផ្តើមលេងជើងទី២ របស់ពួកគេ។
លទ្ធផលនេះបានធ្វើឲ្យ Manchester United បានឆ្លងផុតពីប្រវត្តិសាស្រ្តចំដែល ពីការបរាជ័យ ៤លើកក្នុងលីគ Premier League ជាប់គ្នា គិតចាប់តាំងពីឆ្នាំ១៩៧៩។
ទោះបែបនេះក្ដី Man Utd នៅតែបន្តស្ថិតក្នុងភាពត្រដាបត្រដួសដដែល ស្ថិតក្រោមការដោយអ្នកចាត់ការទូទៅថ្មីមកពីព័រទុយហ្គាល់ ដោយឈរនៅលេខរៀងទី១៣ ក្នុងតារាងពិន្ទុ នៅក្រៅតំបន់កាត់ចោលតែ ៧ពិន្ទុប៉ុណ្ណោះ សល់ ១ប្រកួតក្នុងដៃទៀត ក្រោយពេលលេងបាន ២០ប្រកួត គ្រាដែលហង្សក្រហមបន្តក្តោបក្តាប់តំណែងកំពូលតារាង ជាមួយនឹង ៤៦ពិន្ទុ ដ្បិតក្រុមលេខ២ Arsenal មាន ៤០ពិន្ទុ៕