សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាជំនាញផ្នែកច្បាប់និងគោលនយោបាយ ចំនួន ៥ រូប ដើម្បីបម្រើការងារនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូន សាធារណជនទាំងអស់ ជ្រាបថា ក.ប.ទ. ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៥រូប មកបម្រើការងារពេញម៉ោងក្នុងមុខតំណែងជំនាញផ្នែកច្បាប់និងគោលនយោបាយ នៅទីស្ដី ក.ប.ទ.។

បេក្ខជនត្រូវបំពេញលក្ខខណ្ឌនិងមានគុណវឌ្ឍិ ដូចខាងក្រោម៖

១. លក្ខខណ្ឌ និងគុណវុឌ្ឍិ

– មានបរិញ្ញាបត្រផ្នែកនីតិសាស្រ្ត ឬគោលនយោបាយសាធារណៈ ឬសេដ្ឋកិច្ចឌីជីថល

– មានបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតផ្នែកនីតិសាស្រ្ត ឬគោលនយោបាយសាធារណៈ ឬសេដ្ឋកិច្ចឌីជីថល (ជាការប្រសើរ)

– មានសមត្ថភាពស្រាវជ្រាវ សរសេរ គិតវិភាគ និងដោះស្រាយបញ្ហា

– មានចំណេះដឹងភាសាខ្មែរ និងភាសាអង់គ្លេសស្ទាត់ជំនាញ (និយាយ និងសរសេរជាផ្លូវការ)

– មានផ្នត់គំនិតបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ ការធ្វើការងារជាក្រុម និងដោយឯករាជ្យ

– មានជំនាញប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព និងចេះរៀបចំផែនការកំណត់អាទិភាពការងារ

– មានបទពិសោធន៍យ៉ាងតិច ១ (មួយ) ឆ្នាំ ពាក់ព័ន្ធនឹងផ្នែកនីតិសាស្រ្ត ឬគោលនយោបាយសាធារណៈ ឬសេដ្ឋកិច្ចឌីជីថល

– មានឆន្ទៈក្នុងការរៀនសូត្រ និងចាប់យកចំណេះដឹងថ្មីៗ

– មានអត្តចរិតស្លូតបូត ស្មោះត្រង់ អត់ធ្មត់ ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់បំពេញការងារ

– មានអាកប្បកិរិយាល្អ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងពុំមានជាប់ទោសពីបទឧក្រិដ្ឋ ឬមជ្ឈិម។

២. តួនាទី និងភារកិច្ច

– សិក្សា ស្រាវជ្រាវ និងវិភាគលើច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល

– រៀបចំ និងសរសេរច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល

– សម្របសម្រួលក្រុមការងារបច្ចេកទេស ជំរុញនិងគាំទ្រដល់ការរៀបចំច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល

– សម្របសម្រួលជាមួយភាគីពាក់ព័ន្ធ (ស្ថាប័នសាធារណៈ ឯកជន និងដៃគូអភិវឌ្ឍ) ពាក់ព័ន្ធនឹងវិស័យឌីជីថល

– រៀបចំរបាយការណ៍ សុន្ទរកថា និងឯកសាររដ្ឋបាលដទៃទៀតជូនថ្នាក់ដឹកនាំ

– រៀបចំ និងចូលរួមកិច្ចប្រជុំ សិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាលពាក់ព័ន្ធនានា

– សម្របសម្រួលការងារជាមួយនាយកដ្ឋាន ឬអង្គភាពពាក់ព័ន្ធ

– អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំ។

៣. នីតិវិធីនៃការជ្រើសរើស

– បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវបំពេញពាក្យស្នើសុំតាមរយៈ QR Code ដែលភ្ជាប់មកខាងក្រោម ឬតំណភ្ជាប់ https://go.gov.kh/mptc/form-recruitment   ព្រមទាំងភ្ជាប់ Cover Letter និងResume។

– បេក្ខជនដែលជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវអញ្ជើញមកសម្ភាសន៍ផ្ទាល់។

 អាស្រ័យហេតុនេះ សូម សាធារណជនទាំងអស់ ដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យចូលបម្រើការងារ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី។

Written by 

Related posts

Leave a Comment