《គំនិតថ្មីក្នុងសៀវភៅបុរាណចិន》ភាគទីមួយ ហេតុអ្វីទឹកស្ទឹងថ្លាបែបហ្នឹង?
លោកZhu Xiគឺជាទស្សនវិទូដ៏អស្ចារ្យមួយរូបក្នុងសម័យរាជវង្សសុងខាងត្បូងរបស់ប្រទេសចិន។ ថ្ងៃនេះ ខ្ញុំបានមកដល់ស្រុកYouxiទីក្រុងSanmingខេត្តFujianប្រទេសចិន ដែលជាស្រុកកំណើតរបស់លោកZhu Xi ។
ខ្ចុសនេះមានឈ្មោះថា“ខ្ចុសទឹករស់” ដែលមានប្រភពមកពីកំណាព្យមួយឃ្លាដ៏ល្បីរបស់លោកZhuXiថា“ហេតុអ្វីទឹកស្ទឹងថ្លាបែបហ្នឹង? ដោយសារមានប្រភពទឹកហូរចូលមក។” មានតែគំនិតមានភាពរស់រវើកជាប់ជានិច្ច បើកចំហនិងបរិយប័ន្ន ទើបអាចវិវឌ្ឍទៅមុខជាមួយនឹងយុគសម័យបាន។ទស្សនវិជ្ជានេះបានជ្រាបចូលទៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃការអភិវឌ្ឍរបស់ប្រទេសចិននាពេលបច្ចុប្បន្ន។