កូរ៉េខាងជើង ត្រៀមបង្អួតនាវាចម្បាំង​បំពាក់​កាំជ្រួច ដែលអះអាងថាបង្កើតឡើងសម្រាប់ធ្វើសង្គ្រាម

រូបថតដែលត្រូវគេចែកចាយថ្មីៗនេះ បានបង្ហាញពីដំណើរការនៃការផលិតនាវាចម្បាំងចុងក្រោយបង្អស់របស់ទីក្រុងព្យុងយ៉ាង ទុកសម្រាប់កងទ័ពជើងទឹករបស់ខ្លួន ដែលត្រៀមខ្លួនជាស្រេចក្នុងការធ្វើសង្គ្រាម ។

នាវានេះ ត្រូវបានគេសង្កេតឃើញថា មានបំពាក់ប្រព័ន្ធបាញ់បង្ហោះបញ្ឈរ (VLS) ឬកាំជ្រួចប្រឆាំងយន្តហោះ ដែលប្រព័ន្ធស្រដៀងនឹងយន្តហោះរុស្ស៊ី UKSK 3S14 និង Mk 41 របស់សហរដ្ឋអាមេរិក។

ប្រសិនបើដំណើរការផលិត បានបញ្ចប់តាមការគ្រោងទុក នោះនាវាចម្បាំងនេះនឹងក្លាយជាគ្រឿងដំបូង សម្រាប់កងនាវារបស់ប្រទេសកូរ៉េខាងជើង ដោយបង្ហាញពីសមត្ថភាពកាំជ្រួចដឹកនាំ ដើម្បីពង្រឹងសមត្ថភាពកាំជ្រួចដែនសមុទ្ររបស់ខ្លួន ផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment