ចោទប្រកាន់ភរិយាលោក Netanyahu ដែលគំរាមសាក្សីក្នុងរឿងក្ដីពុករលួយរបស់ស្វាមី

អាជ្ញាធរអ៊ីស្រាអែល បានស្នើឲ្យបើកការស៊ើបអង្កេតលើលោកស្រី Sara Netanyahu ភរិយារបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ជុំវិញការចោទប្រកាន់ថា លោកស្រី ព្យាយាមមានឥទ្ធិពលលើសាក្សី ពាក់ព័ន្ធនឹងការកាត់ក្តីពុករលួយដែលកំពុងបន្តចំពោះលោក Netanyahu ។

អគ្គមេធាវីលោកស្រី Gali Baharav-Miara បានប្រកាសពីការស៊ើបអង្កេត កាលពីថ្ងៃអង្គារ ដើម្បីឆ្លើយតបទៅនឹងការលាតត្រដាងដែលចាក់ផ្សាយដោយទូរទស្សន៍អ៊ីស្រាអែល Channel 12 កាលពីសប្តាហ៍មុន។

លោកស្រី Baharav-Miara  បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស៊ើបអង្កេតគួរតែត្រូវបើក ចំពោះការសង្ស័យលើការយាយីសាក្សី និងការរារាំងភាពយុត្តិធម៌ ។

លោកស្រី Baharav-Miara បានបន្ថែមថា នីតិរដ្ឋត្រូវអនុវត្តចំពោះមនុស្សគ្រប់គ្នា ។ យើង​នឹង​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់​នូវ​រាល់​ការប៉ុនប៉ង​ជ្រៀតជ្រែក​ក្នុង​ដំណើរការ​តុលាការ​។​

ទូរទស្សន៍ Channel ក៏បានបង្ហាញសារ WhatsApp ដែលលោកស្រី Sara Netanyahu បានណែនាំអតីតជំនួយការឱ្យរៀបចំការតវ៉ាប្រឆាំងនឹងគូប្រជែងនយោបាយ និងបំភិតបំភ័យសាក្សីសំខាន់ម្នាក់ ។

គួរបញ្ជាក់ថា ការកាត់ទោសនាយករដ្ឋមន្ត្រីដែលកំពុងអង្គុយបានចាប់ផ្តើមនៅឆ្នាំ ២០២០ ហើយផ្តោតលើការចោទប្រកាន់ពីបទស៊ីសំណូក ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្តដែលពាក់ព័ន្ធនឹងការជ្រៀតជ្រែកឥទ្ធិពល ក៏ដូចជាការទទួលយកអំណោយដែលមិនសមរម្យ។ លោក Netanyahu បានបដិសេធរាល់ការចោទប្រកាន់ ដោយចាត់ទុកថាជាផ្នែកមួយនៃយុទ្ធនាការដែលមានហេតុផលនយោបាយប្រឆាំងនឹងលោក ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment