ប្រធានក្រុម Manchester United កីឡាករ Bruno Fernandes ទទួលបានកាតក្រហម ខណៈដែលក្រុមរបស់គេបានបន្តបរាជ័យក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Wolverhampton កាលពីយប់ថ្ងៃព្រហស្បតិ៍ក្នុងជំនួប Boxing Day ដែលជាការបរាជ័យជាលើកទី ៤ ក្នុងការប្រកួត Premier League ៥លើកចុងក្រោយរបស់ពួកគេ។
Fernandes ទទួលបានកាតលឿងទី១នៅនាទីទី១៩ និងទី២នាទី៤៧ ខណៈ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះWolver រកបានដោយកីឡាករ Matheus Cunha នាទីទី៥៨ និងកីឡាករ Hwang Hee-chan នាទីទី៩០+៩។
លទ្ធផលនេះបានធ្វើឲ្យ Man Utd ឈរលេខ១៤ ក្នុងតារាង Premier League ក្រោយឆ្លងកាត់១៨ប្រកួតមាន២២ពិន្ទុ ខណៈWolver ឈរលេខ១៧ មាន១៥ពិន្ទុ៕