អាជ្ញាកណ្ដាលលោក ឃិន ឧសីហា នឹងត្រលប់មកកាត់ក្ដីការប្រកួតវិញគឺជាការជួបគ្នារវាង អង្គរថាយហ្គឺរ និង អាយអេសអាយ ដង្កោសែនជ័យ ដែលធ្វើឡើងនៅខេត្តសៀមរាប សម្រាប់ខេមបូឌានព្រីមៀរលីគ សប្ដាហ៍ទី១៥ ។ នេះបើយោងតាមការចុះផ្សាយរបស់ផេក PEAK Sports។
គួរដឹងដែរថា លោក ឃិន ឧសីហា ដែលជាប់ពិន័យ (មិនត្រូវបានប្រកាសជាសាធារណៈ) តាំងពីការប្រកួតរវាង សមាគមបាល់ទាត់ ខ.ភ.មនិង វិសាខា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ដូច្នេះទៅដល់ថ្ងៃប្រកួតអង្គរថាយហ្គឺរ ជាមួយ អាយអេសអាយ ដង្កោសែនជ័យ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ គឺអាចមានរយៈពេល ៣ខែ៕