ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាតៃវ៉ាន់ ចុះបញ្ជីនាវាចម្បាំងចំនួន ៥ នៃកងនាវាចរកងទ័ពរំដោះប្រជាជនចិន (PLA) ចូលមកជិតកោះនេះ។
សេចក្តីថ្លែងការណ៍ បានកត់ត្រាថា នាវា PLAN ចំនួន ៥ ដែលកំពុងប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់ ត្រូវគេប្រទះឃើញ នៅម៉ោង ៦ ព្រឹកថ្ងៃនេះ។
យោងតាមរបាយការណ៍ដដែល បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ កំពុងតាមដានស្ថានការណ៍ និងឆ្លើយតបតាមសកម្មភាពជាក់ស្ដែង ។
ទន្ទឹមនឹងនេះដែរ ក្រសួង បានបន្ថែមថា ការល្បាតលើកនេះគ្មានវត្តមានយន្តហោះ PLA នោះទេ ។
គួរបញ្ជាក់ថា តៃវ៉ាន់ ដែលគ្រប់គ្រងដោយរដ្ឋបាលរបស់ខ្លួន ចាប់តាំងពីឆ្នាំ ១៩៤៩ នៅពេលដែលសំណល់នៃកងកម្លាំងគួមីនតាងដែលដឹកនាំដោយឈៀង កៃឆេក (១៨៨៧-១៩៧៥) បានភៀសខ្លួនទៅទីនោះ បន្ទាប់ពីការបរាជ័យរបស់ពួកគេក្នុងសង្គ្រាមស៊ីវិលចិន ខណទីក្រុងប៉េកាំងចាត់ទុកកោះនេះជាខេត្តនៃសាធារណៈរដ្ឋប្រជាមានិតចិន៕
ដោយ៖ ពេជ្រ