សម្តេចប៉ាប Francis នៅថ្ងៃបុណ្យណូអែល បានអំពាវនាវឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមរបាយការណ៍របស់ក្រុមសារព័ត៌មាន។
សម្តេចប៉ាបបានថ្លែងទៅកាន់ហ្វូងមនុស្សពីវិហារ Saint Peter’s Basilica នៅថ្ងៃបុណ្យណូអែល ដែលជាថ្ងៃកំណើតរបស់គ្រិស្តសាសនិក Messiah ដើម្បីថ្លែងការសួរសុខទុក្ខ ហើយក៏បានអធិស្ឋានសុំឲ្យអាវុធស្ងប់ស្ងាត់នៅអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាម ហើយបានអំពាវនាវឲ្យមានកម្លាំងនិងការបើកចំហក្នុងការចរចានិងការសន្ទនាដើម្បីស្វែងរកសន្តិភាពត្រឹមត្រូវ និងយូរអង្វែងសម្រាប់អ៊ុយក្រែន។
សម្តេចសង្ឃអាយុ ៨៨ ឆ្នាំក៏បានអធិស្ឋានសម្រាប់ការបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសនៅតំបន់ហ្គាហ្សា ហើយបានសម្តែងក្តីសង្ឃឹមសម្រាប់ “បទឈប់បាញ់” និង ជំនួយ ដល់ប្រជាជនដែលរងគ្រោះដោយភាពអត់ឃ្លាន និងសង្រ្គាមទាំងអស់នោះ៕
ដោយ៖ ពេជ្រ