កីឡដ្ឋាន Old Trafford របស់ Man Utd កំពុងរងការវាយប្រហារដោយសត្វកណ្តុរ

ការស៊ើបអង្កេតមួយបានឲ្យដឹងថាកីឡដ្ឋាន Old Trafford មានសត្វកណ្តុរជាច្រើន នៅតាមកន្លែងដាក់ម្ហូបអាហារ និងសម្ភារៈផ្សេងៗ   ដែលធ្វើឲ្យស្តង់ដារអនាម័យក្នុងកីឡដ្ឋាន ក្លាយជាសំណួរដ៏ធ្ងន់ធ្ងរមួយ។

​យោងតាមសារព័ត៌មាន Mail Sport បានឲ្យដឹងថា  អ្នកត្រួតពិនិត្យអនាម័យបានរកឃើញភស្តុតាងនៃសកម្មភាពសត្វកណ្ដុរតាមកន្លែងដាក់លក់ម្ហូបអាហារដល់អ្នកគាំទ្រ​និង​កន្លែងផ្សេងៗទៀត   ។ ក្រោយឃើញបែបនេះក្រុមអ្នកត្រួតពិនិត្យអនាម័យ​បានទម្លាក់ចំណាត់ថ្នាក់ផ្នែកអនាម័យចំណីអាហាររបស់ ក្លិប Man Utd  ពីផ្កាយ៤មកត្រឹមពីរវិញ ហើយបានបញ្ជាឱ្យមានការកែលម្អឱ្យ​បានឆាប់។

ជុំវិញបញ្ហានេះមន្ត្រីក្លឹបកំពុងធ្វើការជាមួយដៃគូគ្រប់គ្រងសត្វល្អិត និងក្រុមប្រឹក្សាមូលដ្ឋាន ហើយកំពុងអនុវត្តវិធានការជាបន្តបន្ទាប់ក្នុងគោលបំណងដោះស្រាយបញ្ហានេះឲ្យបានលឿនតាមអ្វីអាចធ្វើទៅបាន៕

Written by 

Related posts

Leave a Comment