សាលាដំបូងរាជធានីភ្នំពេញសម្រេចកាត់ទោសអតីតឧកញ៉ា ស្រី ស៊ីណា ភេទប្រុស អាយុ ៥១ឆ្នាំ ឲ្យជាប់ពន្ធនាគាររយៈពេលសរុប ៣១ឆ្នាំ ក៏ដូចជាពិន័យ និងផ្ដល់សំណងដល់ជនរងគ្រោះជាប្រាក់សរុបចំនួនជិត ៣ លានដុល្លារ ពាក់ព័ន្ធនឹងករណីឃាតកម្ម ប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធដោយ គ្មានការអនុញ្ញាត និងបទរំលោភលើលំនៅឋាន។
គួរបញ្ជាក់ថា អតីតឧកញ៉ារូបនេះបានប្រព្រឹត្តិបទល្មើសបាញ់ប្រហារដ៏សាហាវមួយនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួស៕