ជនសង្ស័យម្នាក់ត្រូវប៉ូលិសចាប់ខ្លួននៅទីក្រុងញូវយ៉ក ជុំវិញហេតុការណ៍ដុតសម្លាប់ស្ត្រីម្នាក់ដ៏រន្ធត់ នៅលើរថភ្លើងក្រោមដីឆ្ពោះទៅទីក្រុង Brooklyn ។
ស្នងការប៉ូលីស លោកស្រី Jessica Tisch បានពណ៌នាឧប្បត្តិហេតុ កាលពីថ្ងៃអាទិត្យថា ជាឧក្រិដ្ឋកម្មដ៏ថោកទាបបំផុតដែលមនុស្សម្នាក់ សម្លាប់មនុស្សម្នាក់ផ្សេងទៀត ។
លោកស្រី បញ្ជាក់ថា អំឡុងពេលកើតហេតុស្ត្រីរងគ្រោះ ស្ថិតនៅលើទូររថភ្លើងអក្សរ F ដែលឆ្ពោះទៅក្រុង Brooklyn ហើយក៏ត្រូវបានបុរសម្នាក់ ធ្វើសកម្មភាពដោយប្រើភ្លើងដុតសម្លៀកបំពាក់របស់គេតែម្ដង ។
ស្ត្រីរងគ្រោះ បានស្លាប់នៅកន្លែងកើតហេតុ ដោយបន្ថែមថា ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីព្យាយាមរត់គេចទៅខ្សែរថភ្លើងក្រោមដីមួយទៀត។
ប៉ូលិស ក៏បានបន្ថែមថា មុនពេលកើតហេតុទាំងស្ត្រីរងគ្រោះ និងជនសង្ស័យ គឺគ្មានទំនាក់ទំនងអ្វីនឹងគ្នានោះទេ ខណប៉ូលិស កំពុងធ្វើការកំណត់អត្តសញ្ញាណជនរងគ្រោះ និងមូលហេតុនៃការដុតសម្លាប់នេះផងដែរ៕
ដោយ៖ ពេជ្រ