កម្ពុជា បន្តកំណត់ត្រា​​អាក្រក់ដោយមិនអាចឆ្លងផុតវគ្គចែកពូលពាន  ASEAN Cup ដដែល

ក្រុមជម្រើសជាតិកម្ពុជា បានបន្តបរាជ័យក្រោមថ្វីជើងរបស់ក្រុមម្ចាស់ផ្ទះដំរីសឹកថៃ ដោយលទ្ធផល ៣-២ ក្នុងការប្រកួតចុងក្រោយពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ដោយបន្តកំណត់អាក្រក់ដោយមិនអាចឆ្លងផុតវគ្គចែកពូលដដែល។

ក្នុងជំនួបដែលធ្វើឡើងនៅកីឡដ្ឋាន RAJAMANGALA ប្រទេសថៃ ក្រុមភ្ញៀវគោព្រៃកម្ពុជា បានរកគ្រាប់មុខមុនដោយកីឡាករទើបចូលសញ្ជាតិ Nieto ប៉ុន្តែយ៉ាងណាមិញ ដំរីសឹកថៃ បានវាយបកនាំមុខ៣គ្រាប់វិញ តែកម្ពុជា បានស៊ុត១គ្រាប់ទៀតនៅម៉ោងបន្ថែម តែលទ្ធផលនេះមិនអាចជួយឲ្យគោព្រៃកម្ពុជា ឡើងវគ្គបន្តបានឡើយ ដោយបន្តកំណត់អាក្រក់ក្នុងពានប្រចាំមួយនេះ។

យ៉ាងណាមិញការប្រកួតកាលពីម្សិលមិញ ក៏ជាការប្រកួតចុងក្រោយរបស់លោក Koji Gyutoku ក្នុងនាមជាគ្រូបង្វឹកបណ្ដោះអាសន្នក្រុមគោព្រៃកម្ពុជាឈុតធំ ផងដែរ ដោយលោកនឹងវិលត្រលប់ទៅដឹកនាំឈុតយុវជនវិញបន្តទៀត៕

Written by 

Related posts

Leave a Comment