បទវិភាគ ៖ អនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមនៃកិច្ចប្រជុំកំពូលក្រុង Tianjin ដើម្បីត្រួសត្រាយកាលានុវត្តភាពនៃកិច្ចសហប្តតិបត្តិការកាន់តែច្រើន

“គំនិតឯកភាពរួមនៃកិច្ចប្រជុំបានបំពេញបន្ថែមខ្លឹមសារជាក់ស្តែងកាន់តែច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិក”  “បានបោះជំហានទៅមុខបន្ថែមទៀតតាមមាគ៌ាអភិវឌ្ឍន៍នៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ”។ល។ មតិអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំលើកទី២៤នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាល(នាយករដ្ឋមន្ត្រី)នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃដែលប្រារព្ធធ្វើឡើងនៅក្រុងមូស្គូប្រទេសរុស្ស៊ីនៅពេលថ្មីៗកន្លងទៅនេះ ។ លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានអំពាវនាវឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃអនុវត្តឱ្យបានសកម្មនូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីបង្កើនកម្លាំងប្រមូលផ្តុំ កម្លាំងប្រតិបត្តិការ និងបង្កើនកម្លាំងកិត្យានុភាពថែមមួយកម្រិតទៀត ដើម្បីធ្វើឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃមានភាពខ្លាំងក្លាបន្ថែមទៀត។ ភាគីនានាដែលចូលរួមកិច្ចប្រជុំបានយល់ឃើញថា គួរពួតដៃគ្នាអនុវត្តឱ្យបានជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលក្រុង Tianjin អនុវត្តយ៉ាងប្រាកដប្រជានូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីជំរុញឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃដើរតួនាទីកាន់តែសំខាន់ក្នុងកិច្ចការអភិបាលកិច្ចសកល។ សេចក្តីប្រកាសរួមដែលកិច្ចប្រជុំបានអនុម័តក៏បានគូសបញ្ជាក់ថា ចាំបាច់ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារពាក់ព័ន្ធនានាដែលកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃបានអនុម័ត ។

យោងតាម ការចង្អុលបង្ហាញ“ពីស្មារតីក្រុងសៀងហៃ”  ចាប់ពីបានបង្កើតឡើង រយៈពេល២៤ឆ្នាំមក អង្គការសហប្រតិបត្តិការក្រុងសៀងហៃមាន“រង្វង់មិត្តភក្តិ”កាន់តែធំឡើងៗហើយក៏មាន“កម្លាំងឥទ្ធិពលជាក់ស្តែង”កាន់តែខ្លាំងដែរ បានក្លាយជាអង្គការក្នុងតំបន់ដ៏ធំបំផុតលើទូទាំងពិភពលោក ដែលបានគាំពារផលប្រយោជន៍រួមនៃរដ្ឋសមាជិកផង និងបានជំរុញការអភិវឌ្ឍប្រកបដោយសន្តិភាពរបស់ពិភពលោកផងដែរ ។

ក្នុងកិច្ចប្រជុំលើកនេះ ភាគីចិនបានលើកឡើងសំណើ៣ចំណុច៖ បង្ហាញពីឧត្តមភាពពិសេសនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ផ្តោតលើវិស័យសំខាន់ចំនួន២ គឺការអភិវឌ្ឍនិងសន្តិសុខ និងជំរុញកម្លាំងរស់រវើកដ៏ខ្លាំងក្លានៃការច្នៃប្រឌិតនិងការធ្វើបរិវត្តកម្ម ។លោក Ding Xiaoxing អគ្គលេខាធិការរងនៃគណៈកម្មាធិការសិក្សានៃវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិសហសម័យចិនបានថ្លែងថា សំណើទាំងនេះបានបង្ហាញថា ក្នុងនាមជាកម្លាំងដ៏សំខាន់ក្នុងការកសាងនិងកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល អង្គការសហប្រតិបត្តិការក្រុងសៀងហៃមានលក្ខខណ្ឌ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដើរតួនាទីកាន់តែសំខាន់លើផ្នត់គំនិត ការអនុវត្តជាក់ស្តែងនិងការធានាខាងយន្តការ ដើម្បីរួមចំណែកកាន់តែធំដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់និងសុភមង្គលរបស់ប្រជាជនផងដែរ ។

ក្នុងនាមជារដ្ឋសមាជិកដ៏សំខាន់មួយដែលជាប្រទេសស្ថាបនិកនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ប្រទេសចិនបានធ្វើឱ្យការអភិវឌ្ឍរបស់ខ្លួនឯងផ្សារភ្ជាប់ជាមួយការស្តារនិងអភិវឌ្ឍនៃមហាគ្រួសារអង្គការសហប្រតិបត្តិការក្រុងសៀងហៃជាប់រហូតមក ។ យោងតាមទិន្នន័យបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងចិននិងរដ្ឋសមាជិកដទៃទៀត ប្រទេសសង្កេតការណ៍និងប្រទេសជាដៃគូសន្ទនាគ្នានៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃមានចំនួនប្រមាណ០,៨៩ទ្រីលានដុល្លារអាមេរិក ដែលប្រហែលត្រូវជា១៤,៤ភាគរយនៃទំហំសរុបនៃការធ្វើពាណិជ្ជកម្មជាមួយបរទេសរបស់ចិន។ គឹតត្រឹមខែកក្កដាឆ្នាំ២០២៥នេះ បរិមាណនៃការវិនិយោគរបស់ភាគីចិនទៅលើរដ្ឋសមាជិកផ្សេងទៀតនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃមានចំនួនលើសពី៨ម៉ឺន៤ពាន់លានដុល្លារអាមេរិក ។

អាចប៉ាន់ប្រមាណថា នៅដំណើរអភិវឌ្ឍន៍ថ្មី ដោយចាត់ទុកការរួមគ្នាអនុវត្តជាក់ស្តែងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលជាឱកាសមួយ អង្គការសហប្រតិបត្តិការក្រុងសៀងហៃដែលកាន់តែប្រកបដោយសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ភាពបើកទូលាយ បរិយាប័ន្នស្ថិរភាពនិងវិបុលភាពនឹងបោះជំហានទៅកាន់អនាគតកាន់តែទូលំទូលាយ ដើម្បីបំពេញបន្ថែមថាមពលវិជ្ជមានដល់សន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ៕

Written by 

Related posts

Leave a Comment