ក្រុមអ្នកជួយសង្គ្រោះ បានជួយសង្គ្រោះមនុស្សដែលជាប់គាំង ខណៈដែលទឹកជំនន់កាន់តែខ្លាំងនៅភាគកណ្តាលប្រទេសវៀតណាម ដោយអាជ្ញាធរ នៅថ្ងៃព្រហស្បតិ៍នេះ រកឃើញថាយ៉ាងហោចណាស់មានមនុស្ស ១៦នាក់ស្លាប់។

ភ្លៀងធ្លាក់ឥតឈប់ឈរ បានវាយប្រហារនៅភាគខាងត្បូង-កណ្តាលប្រទេសវៀតណាម ចាប់តាំងពីចុងខែតុលាមក ហើយទីតាំងប្រវត្តិសាស្ត្រ និងគោលដៅវិស្សមកាលឆ្នេរសមុទ្រដ៏ពេញនិយម ត្រូវបានវាយប្រហារដោយទឹកជំនន់។
យោងតាមក្រសួងបរិស្ថានវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ យ៉ាងហោចណាស់មានមនុស្ស ១៦នាក់ស្លាប់ ខណៈពេលដែលការស្វែងរកមនុស្ស ៥នាក់ផ្សេងទៀតដែលបាត់ខ្លួនកំពុងបន្ត។
ផ្ទះជាង ៤៣.០០០ ខ្នង ត្រូវបានលិចទឹក ខណៈដែលផ្លូវធំៗជាច្រើនត្រូវបាន កាត់ផ្ដាច់ដោយសារតែការរអិលបាក់ដី។

ក្រុមអ្នកជួយសង្គ្រោះ បានប្រើប្រាស់ទូកសម្រាប់ជួយសង្គ្រោះប្រជាជននៅក្នុងខេត្ត Gia Lai និង Dak Lak ភាគកណ្តាល ដែលជាប់គាំង ដោយសារទឹកឡើងខ្ពស់។
នៅឆ្នេរសមុទ្រ Nha Trang ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយដែលត្រូវបានគេស្គាល់ដោយសារឆ្នេរខ្សាច់ដ៏ស្អាត និងប្លុកទីក្រុងទាំងមូលត្រូវបានជន់លិច រួមទាំងរថយន្តរាប់រយគ្រឿង។
នៅតំបន់ភ្នំជុំវិញទីក្រុង Da Lat ការរអិលបាក់ដីដ៏សាហាវជាច្រើន បានកើតឡើង ដោយតំបន់ខ្លះមានភ្លៀងធ្លាក់រហូតដល់ ៦០០ មីលីម៉ែត្រ ចាប់តាំងពីចុងសប្តាហ៍មក នេះបើយោងតាមការិយាល័យអាកាសធាតុជាតិ៕

ដោយ៖ ពេជ្រ
