ក្រុមកីឡាហែលទឹកពាក់ជើងទាជម្រើសជាតិកម្ពុជា បានបញ្ចប់ការប្រកួតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយដណ្ដើមបានមេដាយសរុប ១០គ្រឿង រួមមានមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ៦។
សូមជម្រាបថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានប្រព្រឹត្តទៅពីថ្ងៃទី១៥-១៩ ខែវិច្ឆិកា ដោយមានបណ្ដាប្រទេសក្នុងតំបន់ជាច្រើនចូលរួម ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីកម្ពុជា ៦រូបចូលរួមផងដែរ៕

