ភ្នំពេញ​ក្រោន និង​ ​ស្វាយរៀង​ ដណ្តើម​បាន​៣3​ពិន្ទុ​ដូច​គ្នា​ពី​ក្រុម​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា

ក្លឹបបាល់ទាត់​ភ្នំពេញ​ក្រោន និង​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង​ ដណ្តើម​បាន​៣​ពិន្ទុ​ដូច​គ្នា​ពី​ក្រុម​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​បង្រ្គប់កិច្ចសប្ដាហ៍ទី៩ នៃការប្រកួតលីគ​កំពូល​កម្ពុជា 2025-2026 ជុំទី១ ដោយភ្នំពេញក្រោន យកឈ្នះលើក្រុមណាហ្គា ១-០ ខណៈស្វាយរៀង ឈ្នះ អាយ​ អេស អាយ ដង្កោសែនជ័យ ៦-១។

ក្នុងជំនួបបង្រ្គប់កិច្ចសប្ដាហ៍ទី៩ កាលយប់មិញ អ្វីដែលគេចាប់អារម្មណ៍គឺការ​ទាត់បាល់​បញ្ចូល​ទី​របស់​កីឡាករ​អ្នក​ចាំទី​ វីរះ​ ដារ៉ា​ ​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង ប្រហែល​អាច​ជា​គ្រាប់​បាល់​បញ្ចូល​ទី​លឿន​ជាង​គេ​សម្រាប់​កីឡាករ​អ្នក​ចាំទី​ប្រចាំ​លីគ​កំពូល​កម្ពុជា​ 2025-2026 និង​លឿន​ជាង​គេ​សម្រាប់​កីឡាករ​អ្នក​ចាំទី​ប្រចាំ​លីគ​បាល់ទាត់​ទូទាំង​ពិភពលោក​ ដោយ​រូប​គេ​បាន​ទាត់បាល់​បញ្ចូល​ទី​ត្រឹម​តែ​ ៩​វិនាទី​ប៉ុណ្ណោះ​នៅ​វគ្គ​ទី១​ ពេល​ប៉ះ​ក្លឹប​ ISI​ ដង្កោ​សែន​ជ័យ​

1 – អ្នក​ចាំទី​ វីរះ​ ដារ៉ា​ ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ទាត់បាល់​បញ្ចូល​ទី​នៅ​ ៩វិនាទី​ លីគ​កំពូល​កម្ពុជា​ 2025-2026

2 – អ្នក​ចាំទី​ Asmir Begović ទាត់បាល់​បញ្ចូលទីនៅ ១៣វិនាទី លីគកំពូលអង់គ្លេស​ 2013 ​

3 – អ្នក​ចាំទី​ Paul Smith ទាត់បាល់​បញ្ចូលទីនៅ១៥វិនាទី លីគ លំដាប់​ទី 2 អង់គ្លេស​ 2007 ​

4 – អ្នក​ចាំទី​ Matías Dituro ទាត់បាល់​បញ្ចូលទីនៅ ១៨វិនាទី លីគកំពូលបូលីវី​ 2017 ៕

Written by 

Related posts

Leave a Comment