ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងក្លឹបព្រះខ័នរាជស្វាយរៀង ដណ្តើមបាន៣ពិន្ទុដូចគ្នាពីក្រុមម្ចាស់ផ្ទះក្នុងការប្រកួតបង្រ្គប់កិច្ចសប្ដាហ៍ទី៩ នៃការប្រកួតលីគកំពូលកម្ពុជា 2025-2026 ជុំទី១ ដោយភ្នំពេញក្រោន យកឈ្នះលើក្រុមណាហ្គា ១-០ ខណៈស្វាយរៀង ឈ្នះ អាយ អេស អាយ ដង្កោសែនជ័យ ៦-១។
ក្នុងជំនួបបង្រ្គប់កិច្ចសប្ដាហ៍ទី៩ កាលយប់មិញ អ្វីដែលគេចាប់អារម្មណ៍គឺការទាត់បាល់បញ្ចូលទីរបស់កីឡាករអ្នកចាំទី វីរះ ដារ៉ា ក្លឹបព្រះខ័នរាជស្វាយរៀង ប្រហែលអាចជាគ្រាប់បាល់បញ្ចូលទីលឿនជាងគេសម្រាប់កីឡាករអ្នកចាំទីប្រចាំលីគកំពូលកម្ពុជា 2025-2026 និងលឿនជាងគេសម្រាប់កីឡាករអ្នកចាំទីប្រចាំលីគបាល់ទាត់ទូទាំងពិភពលោក ដោយរូបគេបានទាត់បាល់បញ្ចូលទីត្រឹមតែ ៩វិនាទីប៉ុណ្ណោះនៅវគ្គទី១ ពេលប៉ះក្លឹប ISI ដង្កោសែនជ័យ
1 – អ្នកចាំទី វីរះ ដារ៉ា ក្លឹបព្រះខ័នរាជស្វាយរៀង ទាត់បាល់បញ្ចូលទីនៅ ៩វិនាទី លីគកំពូលកម្ពុជា 2025-2026
2 – អ្នកចាំទី Asmir Begović ទាត់បាល់បញ្ចូលទីនៅ ១៣វិនាទី លីគកំពូលអង់គ្លេស 2013
3 – អ្នកចាំទី Paul Smith ទាត់បាល់បញ្ចូលទីនៅ១៥វិនាទី លីគ លំដាប់ទី 2 អង់គ្លេស 2007
4 – អ្នកចាំទី Matías Dituro ទាត់បាល់បញ្ចូលទីនៅ ១៨វិនាទី លីគកំពូលបូលីវី 2017 ៕

